ខេត្តបន្ទាយមានជ័យ៖ គណៈអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំងផែនទី១ យោធភូមិភាគទី៥ ដែលមានចំនួន ៣ កងពលតូចថ្មើរជើងលេខ៥១ ,៥២ និង៥៣ នៅថ្ងៃពុធ ១៥ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការប្រជុំបូកសរុប វាយតម្លៃ លទ្ធផលការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២២ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៥។
សូមបញ្ជាក់ថា សកម្មភាពចលនាការងារប្រឡងប្រណាំង របស់យោធភូមិភាគទី៥ បានអនុវត្តជាប់ជាប្រចាំ ផ្អែកតាមផែនការ ប្រឡងប្រណាំង ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ កែវ ចំរើន បានបញ្ជាក់ថា ការប្រជុំបូកសរុបវាយតម្លៃ នាថ្ងៃនេះ គឺបង្ហាញនូវលទ្ធផលនៃការខិតខំប្រឹងប្រែង របស់សាម៉ីអង្គភាព ប្រកបដោយការសាមគ្គីភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ រយៈពេលមួយឆ្នាំកន្លងមក។
ដោយឡែក នៅឯខេត្តឧត្តរមានជ័យវិញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះដែរ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យ បង្គោលសីមាតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ ៕ ដោយ៖សហការី