គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា​ នៅថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ កើតឡើង​១១​លើក​ ស្លាប់​និង​របួស​១១​នាក់​ !!!

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៣​ វិច្ឆិកា​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ៥​នាក់​ របួសធ្ងន់​ចំនួន​ ៤​នាក់​ និង​របួសស្រាល​ចំនួន​ ២​នាក់​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១១​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​១១​លើក​។ 

គួរបញ្ជាក់ផងដែរថា​ សម្រាប់​ថ្ងៃ​នេះ​ដែរ​ ​កម្លាំង​នគរបាល​ចរាចរណ៍​ នៅទូទាំងប្រទេស​ ក៏បាន​ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន​ ១៨០​គ្រឿង​ តាម​អនុក្រឹត្យ​លេខ​៣៩​​ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​ ១៤៥​គ្រឿង​ ។​

​ដោយឡែក​ក្នុង​រយៈពេល​២៣​ថ្ងៃ​(​ថ្ងៃ​ទី​០១-២៣​ ខែវិច្ឆិកា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៣៩.៩៥០​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៤.០៤៩​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៣.៤៦៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ផងដែរ៕ដោយ​៖អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print