គ្រូជម្រើសជាតិកម្ពុជានិងគ្រូ Timor Leste រក្សាភាពស្ងៀមស្ងាត់ក្នុងជំនួបប្រកួតមិត្តភាព

ចែករំលែក៖

ភ្នំពេញ៖ ថ្វីដ្បិតតែក្រុមបាល់លើទាត់ ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិ Timor Leste ធ្លាប់ជួបប្រកួតគ្នាច្រើនលើកហើយក៏ដោយក៏គ្រូបង្វឹកទាំងពីរនៅតែរារែកចិត្តមិនហានបញ្ចេញទស្សនៈប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក៏ដូចជាទស្សនិកជនឲ្យបានដឹងពីរូបមន្តប្រកួតនិងជំនឿចិត្តនៅលើទីលានច្បាស់លាស់នោះទេសម្រាប់ សន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៦នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងពហុកីឡដ្ឋាន ជាតិ ។

លោក Fario Maciel ក្រូបង្វឹករបស់ក្រុម Timor Leste បាននិយាយថា ទោះបីយ៉ាង ណាក្រុមទាំង២មានគោលដៅតែមួយ គឺ ប្រកួតវគ្គជម្រុះAsian Cup នាពេលខាងមុខ នេះចំពោះលទ្ធផលឈ្នះចាញ់ក៏កាន់តែ មិនអាចនិយាយបានទៀត ហើយលោកក៏មិនចង់និយាយរឿងដកកីឡាករនេះដាក់ ចូលកីឡាករនោះទៅក្នុងក្រុមដែរដែរ ពី ព្រោះការលេងបាល់ទាត់ គឺត្រូវការសមាជិកក្នុងក្រុមទាំងអស់គ្នារួមចិត្តតែមួយទើប ដំណើរការទៅបានរលួនហើយរកឃើញភាពជោគជ័យតាមក្រោយនោះ។

លោក Fario Maciel មានប្រសាសន៍ ទៀតថា ចំពោះរឿងអតីតកាលមិនចាំបាច់លើកយកមកនិយាយបន្តទៀតទេ ប៉ុន្តែអ្វីដែលសំខាន់គឺបញ្ហាចំពោះមុខរបស់យើង អ្វីដែលលោកនិយាយពេលនេះដោយសារតែកីឡាករមួយចំនួនបានផ្លាស់ប្តូរអស់ ហើយដែរ ខ្ញុំសង្ឃឹមថាការប្រកួតនៅថ្ងៃ ស្អែក គឺជាការរៀបចំមួយដ៏ល្អនិងទទួលបានអ្នកទស្សនាមកគាំទ្រច្រើន ។

ដោយឡែកលោក Lee Tae Hoorn គ្រូ ជម្រើសជាតិរបស់កម្ពុជាបានបញ្ជាក់ថា បើ ទោះបីកីឡាករកម្ពុជាខ្លះកំពុងរវល់មិនអាចមកចូលរួមការប្រកួតនេះក៏ដោយ ប៉ុន្តែ លោកបានត្រៀមកីឡាថ្មីដែលអាចជំនួស កីឡាករចាស់បានល្អ ។ សម្រាប់ការប្រកួត នេះលោក Lee សង្ឃឹមថា កីឡាកររបស់លោកនឹងគ្មាននរណាម្នាក់រងរបួសនោះឡើយ ។ លោកបានបញ្ជាក់ថា បន្ទាប់ពីការ ប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជានឹងក្រុម Timor Leste នាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ ២០១៦នេះកូនក្រុមរបស់លោកមានពេលត្រៀមខ្លួនតែ៣ថ្ងៃប៉ុណ្ណោះសម្រាប់ការ ប្រកួតវគ្គជម្រុះ Asian Cup ក្នុងនាមម្ចាស់ ផ្ទះជាមួយក្រុមចិនតៃវ៉ាន់។

លោក Lee បានបញ្ជាក់ទៀតថា សម្រាប់ ការប្រកួតនេះលោកនឹងព្យាយាមដាក់ កីឡាករដែលជាកូនក្រុមរបស់លោកឲ្យ ចូលលេងបានច្រើន ដើម្បីចៀសវាងកីឡាករមានរបួសច្រើនដោយការប៉ះទង្គិចគ្នានៅលើទីលាននោះ ។

គួររំលឹកថា ចាប់ពីវេលាម៉ោងជាង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៦ មានយុវជនដែលជាអ្នកគាំទ្របាល់ទាត់បាននាំគ្នាសម្រុកចូលទិញសំបុត្រ ទស្សនាការកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិ Timor Leste នៅពហុកីឡដ្ឋានជាតិយ៉ាងច្រើនកុះ ករ ៕

13329722_1075558149184744_407325230_n

13288895_1201913569819451_1812520491_n

Exif_JPEG_420

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print