លោកស្រី អង់សានស៊ូជី នឹងកាន់តំណែងថ្មីមួយទៀត

ចែករំលែក៖

មន្ត្រីមីយ៉ាន់ម៉ាបានប្រកាសថា គណកម្មធិការរួមស្តីពីកិច្ចចចារសន្តិភាពនៅមីយានម៉ា UPDJC និងត្រូវបានកែតម្រង ហើយលោកស្រី អង់សានស៊ូជី ជាអ្នកដំនាំគណកម្មការនោះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី​២៧ ខែឧសភា ក្នុងទីក្រុងណៃពីដោ លោកស្រី អង់សានស៊ូជី បញ្ចាក់ថា គណកម្មការថ្មីគឺរក្សាសមាជិកចាស់ៗទាំងអស់ ហើយអ្នកទាំងនោះនឹងដំណាងឲ្យក្រុមជនជាតិភាគតិច​ គណបក្សនយោបាយ​និងដំណាងរដ្ឋាភិបាល។

UPDJC មានសមាជិក ១៨រូប​ក្រោមការដឹកនាំរបស់លោកស្រី អង់សានស៊ូជី ដើម្បីស្វែករកដំណោះស្រាយដោយសន្តិភាពបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទសមួយនេះឈានទៅរកការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រដ្ឋាភិបាលប្រជាធិបតេយ្យ។

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ជា​តំណាងនៃ​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ មី​យ៉ា​ន់​ម៉ា​ និង​ជា​អ្នក​ទទួល​បានការ​ ស្រឡាញ់​ពេញចិត្ដ​បំផុត​របស់​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ ។​ លោកស្រី​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​តស៊ូ​ដើម្បី​ ជាតិ​និង​ជួយ​ដល់​ពលរដ្ឋ​ ។​ បាន​ធ្វើ​ឱ្យ​លោកស្រី​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ​។​ ប៉ុន្ដែ​ដោយ​ការ​តស៊ូ​មិន​ចេះ​ ហត់​របស់​លោកស្រី​ពេល​នេះ​គណបក្ស​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​។​ ហេតុការណ៍​នោះ​បាន​ធ្វើ​ឲ្យលោកស្រី​បង្កើត​ប្រវត្ដិសាស្ដ្រ​សា​ជា​ថ្មី​នៅ​មី​យ៉ា​ន់​ម៉ា​ ។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អតីត​អ្នក​ទោស​នយោបាយ​និង​ជា​អ្នក​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្ដិភាព​ពិភពលោក​ បាន​បង្កើត​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ NLD​ ហើយ​ពេល​នេះ​គណបក្ស​របស់​លោកស្រី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ធំ​បំផុត​ និង​មាន​ភាព​សេរី​ត្រឹមត្រូវ​យុត្ដិធម៌​បំផុត​ មិន​ធ្លាប់​មាន​ក្រោយ​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លង​មក​ ។​ លោកស្រី​មិន​ត្រឹមតែ​ទទួល​បាន​ ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ​សូ​ម្បី​តែ​ពលរដ្ឋ​នៅ​ជុំវិញ​ពិភព​លោក​ក៏​បាន​គាំទ្រ​ដល់​សកម្មភាព​របស់​លោកស្រី​ផង​ដែរ​ ។​

​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជឿជាក់​ថា​ ក្ដី​ស្រឡាញ់​ដែល​ពល​រដ្ឋ​មី​យ៉ា​ន់​ម៉ា​មាន​ចំពោះ​លោក​ស្រ​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ធំធេង​គ្មាន​អ្វី​ប្រៀប​បាន​ ។​ មួយវិញទៀត​ឪពុក​របស់​លោកស្រី​លោក​ Aung​ San​ ក៏​ជា​អតីតមន្ដ្រី​ទាហាន​ក្រោយមក​ក៏​បាន​ក្លាយជា​មេដឹកនាំ​នៅ​ប្រទេស​ដែល​បាន​ជួយ​ឲ្យ​មី​យ៉ា​ន់​ម៉ា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ ។​ ប៉ុន្ដែ​ក្រោយ​មក​លោក​ក៏​ត្រូវ​បាន​ក្រុមប្រឆាំង​ធ្វើឃាត​នៅ​ឆ្នាំ​១៩៤៧​ ពេល​នោះ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ទើបតែ​មាន​អាយុ​២​ឆ្នាំ​ប៉ុណ្ណោះ​ ។​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជីី​ បាន​រស់នៅ​បរទេស​តាំងពី​តូច​ក្រួច​ឆ្មា​ ហើយ​ធ្លាប់​បាន​រៀន​នៅ​មហាវិទ្យាល័យ​ប្រទេស​ឥណ្ឌា​ និង​មហាវិទ្យាល័យ​ OxFord​ ប្រទេស​អង់គ្លេស​ ។​

​ដល់​ឆ្នាំ​១៩៨៨​លោកស្រី​បាន​សម្រេច​វិល​ត្រឡប់​មក​មាតុភូមិ​ចូលរួម​ប្រឡូក​ក្នុង​ឆាកនយោបាយ​ក្រោយ​ពេល​ម្ដាយ​ របស់​លោកស្រី​ធ្លាក់ខ្លួន​ឈឺ​ ។​ ពេល​ម្ដាយ​ស្លាប់​លោកស្រី​ក៏​បាន​ប្រកាស​ថា​ លោកស្រី​ចង់​បម្រើ​ដល់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ដូច​អ្វី​ដែល​ឪពុក​និង​ម្ដាយ​របស់​លោក​ស្រី​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​ ។​

​នៅ​ឆ្នាំ​១៩៩០​ គណបក្ស​ NLD​ ដែល​ លោកស្រី​បង្កើត​ឡើង​នោះ​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ ប៉ុន្ដែ​ កម្លាំង​ទាហាន​មី​យ៉ា​ន់​ម៉ា​បាន​ច្រានចោល​លទ្ធផល​ទាំងនោះ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​បាន​ចាប់​លោកស្រី​ឃុំខ្លួន​អស់​រយៈ​ ពេល​២០​ឆ្នាំ​ នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​ណា​បាន​ឡើយ​ ។​

​ប៉ុន្ដែ​សំឡេង​ប្រជាធិបតេយ្យ​នៅ​ មី​យ៉ា​ន់​ម៉ា​ របស់​លោកស្រី​បាន​ផ្សព្វផ្សាយ​នៅ​លើ​ពិភពលោក​ជួយ​ឲ្យ​លោកស្រី​ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ ។​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយ​លោក​ Nelson​ Mandela​ អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ដែល​ធ្លាប់​បាន​ជាប់គុក​២៧​ឆ្នាំ​ និង​តស៊ូ​ដើម្បី​លុប​ចោល​របប​ផ្ដាច់​ការ ​Apartheid​ ។​

​នៅ​ឆ្នាំ​១៩៩១​លោកស្រី​ត្រូវ​បាន​គណៈ​កម្ម​ធិ​ការ​ពានរង្វាន់​ណូ​បេែល​បាន​ផ្ដល់​រង្វាល់​ ណូបែល​សន្ដិភាព​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដោយសារ​តែ​ការ​តស៊ូ​ដើម្បី​ប្រជា​ធិ​ប​តេ​យ្យ​របស់​លោកស្រី​ ។​ ប៉ុន្ដែ​រហូត​ដល់​ឆ្នាំ​២០១២ ​លោកស្រី​ទើប​ទៅ​ទទួល​ដោយសារ​តែ​ទើប​រួច​ចេញពី​ការ​ឃុំឃាំង​ ។​

ការផ្សះផ្សាជាតិសាស្ត្រដែលដឹកនាំដោយលោកស្រី ស៊ូជី នោះនឹងជួយបញ្ចប់វិវាទជាតិសាស្ត្រដែលអូបន្លាយជាច្រើនទស្សវត្តកន្លងមកធ្វើឲ្យប្រទេសជាតិធ្លាក់នៅក្នុងអសន្តិសុខ៕

4

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print