ក្តីកង្វល់អាមេរិកគឺធ្វើយ៉ាងណាដើម្បីបញ្ចប់គំនុំរវាងអីុរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

អាមេរិកមិនចង់ឲ្យប្រទេសដែលជាមិត្ត និងជាដៃគូពាណិជ្ជកម្មគឺអារ៉ាប៊ីសាអ៊ូឌីតមានគំនុំនឹងគ្នាទៀតឡើយ ពោលគឺធ្វើយ៉ាងណាបញ្ចប់វិវាទប្រវត្តិសាស្ត្ររវាងប្រទេស ទាំងពីរ។

អុីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីតកំពុងឈាន ដល់វិបត្ដិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយបានកាត់ផ្កាច់ទំនាក់ទំនងការទូត ទៀតផងក្រោយពេលដែលអារ៉ាប៊ីសាអ៊ូឌីត ប្រហារជីវិតអ្នកដឹកនាំសាសនាអ៊ិស្លាម និកាយស៊ីអុីតដ៏ល្បីល្បាញ Sheikh Nimr Al Nimr ។

ទំនាក់ទំនងរវាងប្រទេសទាំង២ត្រូវបាន កាត់ផ្កាច់ពាក្យពេចន៍ឌឺដងដាក់គ្នាបានធ្វើឱ្យស្ថានភាពកាន់តែតានតឹងទ្វេដង ពិសេស ក្រោយពេលដែលពលរដ្ឋអុីរ៉ង់ធ្វើបាតុកម្មវាយប្រហារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត។ ប៉ុន្ដែ វិវាទរវាងអុីរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីតមិនមែនទើបតែចាប់ផ្ដើមនោះឡើយវាបានកើត ឡើងតាំងពីយូរយារណាស់មកហើយ។ នៅតំបន់មជ្ឈិមបូព៌ាប្រទេសអុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតមានជម្លោះនឹងគ្នាតាំងពីមួយ ពាន់ឆ្នាំមុនមកម្លេ៉ះរវាងអ្នកកាន់សាសនា អ៊ិស្លាមនិកាយសាន់នីនឹងនិកាយស៊ីអុីត។

ប៉ុន្ដែវិវាទនាពេលនេះពិបាកក្នុងការ ផ្សះផ្សាខ្លាំងណាស់ ហើយអាចជាដើមហេតុ ដែលបង្កឲ្យផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយ ជាសង្គ្រាមសាសនា និងសង្គ្រាមលោក លើកទី៣ផងដែរ។ កន្លងមកដោយសារ តែអុីរ៉ង់មានកម្មវិធីបរមាណូ ទើបអារ៉ាប៊ី សាអ៊ូឌីតមិនហ៊ានប៉ះពាល់ ប៉ុន្ដែពេលនេះក្រោយពីអុីរ៉ង់ចុះកិច្ចព្រមព្រៀងបរមាណូ អារ៉ាប៊ីសាអ៊ូឌីតក៏ចាប់ផ្ដើមរករឿងដើម្បី វាយប្រហារ។ ទាំងនោះហើយទើបមាន មនុស្សជាច្រើនដាក់សំណួរសួរថា អារ៉ាប៊ីសាអ៊ូឌីតជាកូនអុករបស់អាមេរិកដើម្បី វាយប្រហារអុីរ៉ង់ក្រោយបញ្ចប់កម្មវិធបរមាណូដែរឬទេ?

គួរបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសជិតស្និទ្ធអាមេរិកបំផុត និងជា ប្រទេសទិញសព្វាវុធពីអាមេរិកច្រើនជាងគេ ហើយអាចគ្រប់គ្រាន់សម្រាប់ធ្វើ សង្គ្រាមជាទ្រង់ទ្រាយធំ។តាមបទពិសោធន៍តាំងពីដើមមករាល់ ពេលដែលប្រទេសណាមួយត្រូវអាមេរិកដាក់ទណ្ឌកម្មឱ្យបោះបង់កម្មវិធីបរមាណូនោះប្រាកដជារងការវាយប្រហារពីអាមេ រិកឬសម្ពន្ធមិត្ដអាមេរិកជាមិនខាន ហើយ ពេលនេះអុីរ៉ង់កំពុងតែដើរតាមកន្លងរបស់ អុីរ៉ាក់ និងលីប៊ីហើយ។

បច្ចុប្បន្នអារ៉ាប៊ីសាអ៊ូឌីតជាប្រទេស អ៊ិស្លាមដែលសម្បូរដោយអ្នកកាន់សាសនា អ៊ិស្លាមនិកាយសាន់នីតរស់នៅ ចំណែក អុីរ៉ង់ក៏ជាប្រទេសអ៊ិស្លាមដែរ តែសម្បូរ ដោយអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ី អុីតរស់នៅ។ ប្រទេសអ៊ិស្លាមទាំង២ដែល មាននិកាយខុសគ្នាគឺជាតួអង្គដែលមាន ទម្ងន់ធ្ងន់ជាងគេនៅក្នុងតំបន់។ នៅពេល ដែលមានជម្លោះអ្វីមួយបានផ្ទុះឡើងនៅក្នុង តំបន់មជ្ឈិមបូព៌ា គេតែងតែឃើញវត្ដមានអារ៉ាប៊ីសាអ៊ូឌីត និងអុីរ៉ង់ចេញមុខជួយឈឺឆ្អាលជានិច្ច ពិសេសនៅក្នុងជម្លោះណា ដែលមានលក្ខណៈសាសនា ពោលគឺរវាង សហគមន៍សាសនាអ៊ិស្លាមនិកាយសាន់ នីត និងសហគមន៍សាសនាអ៊ិស្លាមនិកាយស៊ីអុីត។

ជាក់ស្ដែងជម្លោះផ្ទៃក្នុងនៅក្នុង ប្រទេសយេមែន អារ៉ាប៊ីសាអ៊ូឌីតបានដឹក នាំអន្ដរាគមន៍វាយប្រហារផ្លូវអាកាស លើពួកឧទ្ទាមហ៊ូទីនិកាយស៊ីអុីត។ អុីរ៉ង់ បានចោទអារ៉ាប៊ីសាអ៊ូឌីតថា កំពុងប្រព្រឹត្ដ អំពើប្រល័យពូជសាសន៍។ នៅស៊ីរីអារ៉ាប៊ីសាអ៊ូឌីតបានចេញមុខគាំទ្រក្រុមប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី អាល់អាសាដ។ រីឯអុីរ៉ង់និងចលនា ហេសប៊ូឡាហ៍ លីបង់បានចេញមុខគាំទ្រ លោក អាល់អាសាដ ដែលបានចោទក្រុម ប្រឆាំងថា ជាពួកភេរវជននិកាយស៊ីនីត។ ជម្លោះក្នុងប្រទេសបារ៉ែន ក្រុមគ្រួសាររាជា និយមនិកាយសាន់នីទទួលបានការគាំទ្រ និងជួយឧបត្ថម្ភពីអារ៉ាប៊ីសាអ៊ូឌីត និងបាន ចោទអុីរ៉ង់ពីបទបានបញ្ឆេះពួកស៊ីអុីតឱ្យក្រោកឈរបង្កចលាចលក្នុងសង្គមបារ៉ែន។
ជម្លោះដើម្បីការពារនិកាយសាសនា រៀងៗខ្លួនរវាងអារ៉ាប៊ីសាអ៊ូឌីតនឹងអុីរ៉ង់មិន មែនទើបតែកើតមានពេលនេះទេ តែជា ជម្លោះដ៏យូរលង់តាំងពី១.៤០០ឆ្នាំមុន។

ដូច្នេះការដែលទីក្រុងរីយ៉ាដ និងទីក្រុង តេអេរ៉ង់លើកយកបុព្វហេតុសាសនាមក និយាយគ្រាន់តែជាលេសមួយដើម្បីបិទ បាំងមហិច្ឆតាពិតប៉ុណ្ណោះ។ មហិច្ឆតាពិតគឺការប្រជែងកម្លាំងគ្នាដើម្បីធ្វើជាមេខ្លោងនៅក្នុងតំបន់។ ចូរកុំភ្លេចថា ក្នុងនាមជា ប្រទេសជង្រុកប្រេងកាតសំខាន់ពីរនៅក្នុងតំបន់ខ្លាអារ៉ាប៊ីសាអ៊ូឌីត និងខ្លាអុីរ៉ង់បាន ប្រជែងកម្លាំងគ្នាដើម្បីសោយរាជ្យនៅភ្នំ ក្នុងតំបន់មជ្ឈិមបូព៌ាអស់ជាច្រើនទសវត្ស កន្លងមក។

ប្រការដែលសហគមន៍សាសនា អ៊ិស្លាមនិកាយសាន់នី និងស៊ីអុីតបានប្រឈមមុខដាក់គ្នាមកពីពួកគេមិនចុះសម្រុងគ្នាក្នុងការឱ្យនិយមន័យពិតលើពាក្យ អ៊ិស្លាម។ តែតាមប្រវត្ដិសាស្ដ្រនិងការ យល់ឃើញរបស់ប្រទេសកាន់សាសនា អ៊ិស្លាមមួយចំនួនបានឱ្យដឹងថា ការពិតមិន មែនដូច្នោះទេ តែគឺការដណ្ដើមប្រយោជន៍គ្នាទៅវិញទេព្រោះថា ប្រទេសពីរដែលកាន់សាសនាតែមួយដូចគ្នាមិនប្រាកដថា គេ មិនយល់ព្រមចែកប្រយោជន៍ឱ្យគ្នាទៅ វិញទៅមកឡើយ។ ប៉ុន្ដែគេក៏ត្រូវហ៊ាន ទទួលស្គាល់ថា ជម្លោះរវាងសហគមន៍ និកាយសាន់នីនឹងស៊ីអុីតនៅក្នុងតំបន់ ពិតជាកំពុងកើតមានប្រាកដមែន ហើយ ជម្លោះនេះកាន់តែធ្ងន់ធ្ងរដុនដាបមិនអាចគ្រប់គ្រងបាននៅពេលដែលភាគីនីមួយៗក្នុងតំបន់បានឆ្លៀតយករឿងសាសនាមកធ្វើជាល្បែងដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួនដូចដែលអារ៉ាប៊ីសាអ៊ូឌីត និង អុីរ៉ង់កំពុងលេងពេលនេះ។

ហេតុដែលអារ៉ាប៊ីសាអ៊ូឌីតបានប្រកាស ផ្ដាច់ទំនាក់ទំនងការទូតជាមួយអុីរ៉ង់ព្រមទាំងបណ្ដេញមន្ដ្រីទូតអុីរ៉ង់ចេញពីអារ៉ាប៊ីសាអ៊ូឌីតពេលនេះជារឿងដែលគេបាន ទន្ទឹងរង់ចាំ។ គួររម្លឹកជូនឡើងវិញថា អ្វីៗបានកើតមានឡើងក្រោយពីរដ្ឋអំណាចអារ៉ាប៊ីសាអ៊ូឌីតបានប្រហារជីវិតមនុស្ស៤៧នាក់កាលពីថ្ងៃសៅរ៍ទី២ មករាកន្លងទៅ។ ជនដែលត្រូវប្រហារជីវិតទាំង៤៧នាក់នោះ បានជាប់ចោទពីបទបានបង្កអំពើភេរវកម្មបង្ហូរឈាមក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីតកាល ពី១០ឆ្នាំមុន ហើយក្នុងចំណោមអ្នកប្រហារ ជីវិតទាំង៤៧នាក់ក៏មានមន្ដ្រីជាន់ខ្ពស់ និកាយស៊ីអុីតម្នាក់ឈ្មោះ នីមៀរ អាល់ នីមៀរ ។

ការប្រហារជីវិត នីមៀរ អាល់នីមៀរ នេះហើយដែលបានជំរុញឱ្យអារ៉ាប៊ីសា អ៊ូឌីត និងអុីរ៉ង់ញេញធ្មេញដាក់គ្នាពេលនេះព្រមទាំងបំផុសឱ្យមានបាតុកម្ម ប្រឆាំងយ៉ាងខ្លាំងក្លាពីក្រុមនិកាយស៊ីអុីត នៅក្នុងប្រទេសផ្សេងក្រៅពីអុីរ៉ង់ ដូចជា នៅអុីរ៉ាក់ យេមែន លីបង់ បារ៉ែន ប៉ាគី ស្ថានតំបន់កាស្មៀរ ឥណ្ឌា និងសហគមន៍ និកាយស៊ីអុីតនៅអារ៉ាប៊ីសាអ៊ូឌីត។ តាម ពិតទៅទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីត ដែលជាមហាអំណាចសាន់នី និងអុីរ៉ង់ ដែលជាមហាអំណាចស៊ីអុីតនៅក្នុងតំបន់ គឺជាទំនាក់ទំនងឡើងចុះតាំងពីបដិវត្ដន៍ អ៊ិស្លាមនៅអុីរ៉ង់ក្នុងឆ្នាំ១៩៧៩ ។

មហាអំណាចទាំងពីរក្នុងតំបន់ធ្លាប់ បានកាត់ផ្ដាច់ទំនាក់ទំនងការទូតរវាងគ្នាពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១ ក្រោយពីមានព្រឹត្ដិការណ៍ប្រទូស្ដរ៉ាយដាក់គ្នាយ៉ាងបង្ហូរឈាមរវាងក្រុមអ្នកធ្វើធម្មយាត្រាជនជាតិអុីរ៉ង់និងកម្លាំងប៉ូលិសអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុង La Mecque ក្នុងប្រទេសអារ៉ា ប៊ីសាអ៊ូឌីតកាលពីឆ្នាំ១៩៨៧។ តែអ្វី ដែលថ្មី និងលើកទី១ពេលនេះគឺការដែលទីក្រុងរីយ៉ាដបានប្រើវិធានការក្ដៅដោយ បណ្ដេញមន្ដ្រីការទូតអុីរ៉ង់ចេញពីទឹក ដីខ្លួន។ អុីរ៉ង់បានចោទអារ៉ាប៊ីសាអ៊ូឌីតពីបទមានចេតនាបញ្ឆេះភ្លើងសង្គ្រាមនៅក្នុង តំបន់ និងថាការសម្រេចផ្ដាច់ទំនាក់ទំនងផ្លូវទូតមិនអាចបិទបាំងកំហុសយុទ្ធសាស្ដ្រ របស់អារ៉ាប៊ីសាអ៊ូឌីតដែលបានប្រហារជីវិតប្រមុខស៊ីអុីតនោះទេ៕

635874322868312752-EPA-IRAN-SAUDI-ARABIA-EMBASSY-PROTEST

fa

Protesters chant anti-Saudi slogans during a rally to protest the execution of Saudi Shiite Sheik Nimr al-Nimr by  Saudi Arabia last week, in Basra, 340 miles (550 kilometers) southeast of Baghdad, Iraq, Wednesday, Jan. 6, 2016. While many Iraqi Shiites took to the streets in outrage over Saudi Arabia's execution of al-Nimr, the country's prime minister has had to walk a more cautious line, trying to contain Iraq's own explosive sectarian tensions. (AP Photo/Nabil al-Jurani)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print