លទ្ធផលបណ្ដោះអាសន្នគិតត្រឹមតង់ទី១ ក្រុមស្តេចស Real Madrid បាននាំមុខក្រុមខ្លាំង At.Madrid ដោយលទ្ធផល ១-០ ដែលសុតបញ្ចូលទីដោយកាឡាករ ស៊ូជីអូរ៉ាម៉ុស (Garcia Sergio Ramos) នៅនាទី ទី១៥ ។
លទ្ធផលបណ្ដោះអាសន្ន ក្រុមខ្លាំង At.Madrid បានតាមស្មើក្រុមស្តេចស Real Madrid ដោយលទ្ធផល ១-១ ដែលតាមស្មើដោយកាឡាករ Yannick Carrasco នៅនាទី ទី៧៩។
ការប្រកួតបាល់ទាត់នៅក្របខ័ណ្ឌកំពូលនៅអឺរ៉ុប Uefa Champions League ជាព្រឹត្តិការណ៍ដ៏កក្រើកដែលអ្នកសេ្នហាវិស័យកីឡាបាល់ទាត់អន្តរជាតិកំពុងទន្ទឹងរង់ចាំ រវាងក្រុមស្តេចស Real Madrid ប្រកួត ជាមួយក្រុមខ្លាំង At.Madrid នៅវគ្គផ្តាច់ ព្រ័ត្រនេះ ។ តើក្រុមណានឹងលើកពានដ៏ ល្បីនៅរដូវកាលនេះ?
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រក្រុមខ្លាំងទាំង ២នេះបានទម្លាក់ក្រុមខ្លាំងរៀងៗខ្លួនដោយ ក្រុម Real Madrid បានទម្លាក់ក្រុមមេឃ ខៀវ Man City មកពីអង់គ្លេស។ ចំណែក ក្រុម At.Madrid បានឈ្នះក្រុមខ្លាំងមកពី អាល្លឺម៉ង់ Bayern Münich ។
ខាងក្រោមនេះគឺជាប្រវតិ្តប្រកួតរបស់ ក្រុម Real Madrid និងក្រុមAt.Madrid៖
ក្រុម Real Madrid ៥ប្រកួតចុងក្រោយគឺ ៤-១-០។ ៣ប្រកួតចុងក្រោយឈ្នះក្រុម Man City ១-០ ក្នុងផ្ទះ ឈ្នះក្រុម Valencia ៣-២ ក្នុងផ្ទះ និងឈ្នះក្រុម Deportivo ២-០ ក្រៅផ្ទះ។
ចំណែកក្រុម At.Madrid ៥ប្រកួតចុង ក្រោយគឺ ៣-០-២។ ៣ប្រកួតចុងក្រោយ ចាញ់ក្រុម Bayern Münich ២-១ ក្រៅផ្ទះ ឈ្នះក្រុម Levante ២-១ ក្រៅផ្ទះ និងឈ្នះ ក្រុម Celta Vigo ២-០ ក្នុងផ្ទះ។
ប្រវត្តិជួបគ្នា៧ប្រកួតសម្រាប់គូនេះ
27/02/16Real Madrid 0 – 1 At.Madrid
05/10/15At.Madrid 1 – 1 Real Madrid
23/04/15Real Madrid 1 – 0 At.Madrid
15/04/15At.Madrid 0 – 0 Real Madrid
07/02/15At.Madrid 4 – 0 Real Madrid
16/01/15Real Madrid 2 – 2 At.Madrid
08/01/15At.Madrid 2 – 0 Real Madrid
ទស្សនៈWDW:RealMadrid1- 0At.Madrid
ទស្សនៈPD:Real Madrid 1 – 1 At.Madrid
ទស្សនៈAsianB: At.Madrid អាចឈ្នះ
គួរបញ្ជាក់ថា សម្រាប់ការប្រកួតគូទាំង ២នេះប្រព្រឹត្តទៅនៅវេលាម៉ោង១និង ៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅពហុកីឡ ដ្ឋាន Stadio Giuseppe Meazza ទីក្រុង Milano ប្រទេសអេស្ប៉ាញ ។ ពានរង្វាន់ Uefa Champions League កាលពីរដូវ កាលមុនបានទៅលើក្រុមខ្លាំង Barcelona ប៉ុន្តែរដូវកាលនេះក្រុម Barcelona បាន ធ្លាក់ក្នុងវគ្គជម្រុះក្រោមថ្វីជើងក្រុមខ្លាំង At.Madrid ៕
ដោយ៖ សីលា