ឈ្មោះ លឹម ធារី ឈ្មោះ ហាច ឈ្មោះ ពាង បើកសង្វៀនជល់មាន់ និងល្បែងអាប៉ោង យ៉ាងអាណាធិបតេយ្យគ្មានសមត្ថកិច្ច ណាហ៊ាន បង្ក្រាបដោយជ្រកក្រោម ស្លាក កាសីុណូ ជី អឹម ជី(GMG)

ចែករំលែក៖

ខេត្តត្បូឃ្មំុៈ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និងអ្នកដែលបានចូលទៅលេងបានរាយការណ៍ប្រាប់ភ្នាក់ងារ យើងឲ្យបានដឹងថា សង្វៀនជល់មាន់ និងល្បែងអាប៉ោង ស្ថិតក្នុងបរិវេណ កាស៊ីណូ ជី អឹម ជី(GMG)កំពុងតែពេញនិយមខ្លាំង ហើយបើកលេងយ៉ាងអនាធិបតេយ្យ ពុំមាន អាជ្ញាធរ ឬសមត្ថកិច្ច ពាក់ពន្ធ័ ណាមកអន្តរាគមន៍ បង្រ្កាបឡើយ ។ ប្រជាពលរដ្ឋបន្តថា ការលេងល្បែងស៊ីសងសព្វថ្ងៃនេះ លេងយ៉ាងអនាធិបតេយ្យ ទៅហើយ ពុំដែលឃើញមានសមត្ថកិច្ច ឬមន្ដ្រីណាម្នាក់ ចុះមកបង្រ្កាបទល់តែសោះ ព្រោះតែអ្នកបើក សង្វៀន ជល់មាន់ នោះត្រូវបានគេរត់ការចរចា ជាមួយសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធអស់ទៅហើយ ទើបគេធ្វើមិនដឹងធ្វើមិន ឮបែបនេះ ។ ម្យ៉ាងទៀតគេស្គាល់ថា ម្ចាស់សង្វៀននោះ មានឈ្មោះ លឹម ធារី ដែលជាប្អូនប្រុសរបស់ឧកញ៉ារកសីុម្នាក់ ឈ្មោះ​ លីម​ ប៊ុណ្ណា​ ជាបើកជាមួយនិងដៃគូរបស់គេ ឈ្មោះ ហាច នៅស្រុកចំការលើរ និងឈ្មោះ ពាង ជាមន្ត្រីនគរបាលនៅច្រកត្រពាំងផ្លុងតែម្ដង។ ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានបាននិយាយតៗគ្នា ថា បទល្មើសដូចខាងលើនេះ គេចាត់ទុក ជាឆ្នាំងបាយ របស់សមត្ថកិច្ចទៅហើយ។ ប្រជាពលរដ្ឋបានរិះគន់យ៉ាងចំៗ ទៅលើសមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធ័ ជាពិសេសនោះ លោក អភិបាល នៃខណៈអភិបាលខេត្តត្បូងឃ្មំុនេះតែម្តងថា ការបើកល្បែង ស៊ីសងសព្វថ្ងៃនេះ គឺធ្វើឲ្យប្រជាពលរដ្ឋមានការ ព្រួយបារម្ភ ខ្លាចបាត់បង់ទ្រព្យសម្បត្ដិដូចជា គោ ក្របី ចោរលួច ចោរប្លន់ ម៉ូតូ រថយន្ត រហូតឈានដល់ ការប្រើប្រាស់ហិង្សារក្នុងគ្រួសារ ជាដើម។ ពួកគាត់បន្តថា ល្បែងស៊ីសងនេះ ធ្វើឲ្យប៉ះពាល់ដល់រាជរដ្ឋាភិបាល ដែលកំពុងតែខិតខំប្រឹងប្រែង និងដាក់បញ្ជាឲ្យលុបបំបាត់ ខណៈរាជរដ្ឋាភិបាល មានការអភិវឌ្ឍន៍ឈានទៅមុខ មានការរីកចំរើនគ្រប់វិស័យ។ ប្រជាពលរដ្ឋបានចោទជាសំណួរថា តើគោលការនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់បទបញ្ជា ដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចទប់ស្កាត់បទល្មើសផ្សេងៗ តើស្ថិតនៅត្រង់ណា? បើតាមប្រជាពលរដ្ឋបាន ទម្លាយឲ្យដឹងថា បច្ចុប្បន្ននេះ គឺមានលោកឧកញ៉ា ឈើក្រញូងម្នាក់​ លីម​ ប៉ុណ្ណា ដែលជាបងប្រុស របស់ ឈ្មោះ លឹម ធារី ដែលជាអ្នកមានទឹកមាត់ប្រៃ ក្នុងការរត់ការ ចចារ បិតមាត់ អាជ្ញាធរ​ និងសមត្ថកិច្ចទៅហើយ៕​

image image image

ដោយ​ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print