ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូនៅស្រុកក្រគរ​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់​ស្លាប់​ និងស្រ្តីម្នាក់រងរបួសធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូ កាលពីព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនេះ​ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ​ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ខាងលិចផ្លូវចូលរោងចក្រ Ford ចម្ងាយ ១២០ម៉ែត្រ ភូមិសារវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធ៍សាត់​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M.8440 បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូខាងលើ បានធ្វើដំណើរចេញពីរោងចក្រ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត បានបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-8440 យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ។ ប្រភពបានបន្តថា ក្រោយបង្កហេតុ រថយន្តបានបើករត់គេចខ្លួនបាត់ ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋននគរបាលស្រុកក្រគរ បានបញ្ជាក់ថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឱ្យខូចខាតម៉ូតូ ០១គ្រឿង ស្លាប់មនុស្ស ០១នាក់ ឈ្មោះ យន់ យេន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ និងរងរបួសធ្ងន់០១នាក់ឈ្មោះ ណយ ចាន់ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រ អ្នកទាំងពីរមានទីលំនៅក្នុងភូមិពុទ្ធ្រាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

...

លោកអធិការបានបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ចំពោះស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯសពបានធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ ម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា ជាបណ្តោះអាសន្ន ៕ ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print