ខេត្តបាត់ដំបង៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបក្នុងបទល្មើសជាក់ស្តែង កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនេះ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ជំហានដំបូងលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះផាច ភួង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ញៀនប្រភេទមតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០៨ថង់ ទម្ងន់១,១១ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
ប្រភពដដែលបន្តថា ក្រោយសមត្ថកិច្ចឃាត់ខ្លួនឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាច ភួង និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នារសៀលថ្ងៃដដែល នៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សំ សត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនឹងវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៦ថង់ទម្ងន់០,៧ ១ ក្រាម(ថ្នាំសុទ្ធ) ,សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
សូមជម្រាបថា ក្នុងកិច្ចប្រតិបត្តិការនេះគឺដកហូតថ្នាំញៀនប្រភេទហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ ទម្ងន់ ១,៨២ក្រាម (ថ្នាំសុទ្ធ) ។
បច្ចុប្បន្នជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់៕ ដោយ៖អារុណរះ