មន្ត្រីក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយរបស់សភាអឺរ៉ុប គួរតែត្រូវបានចាត់ទុកថាជា “អ្នកឧបត្ថម្ភនៃភាពល្ងង់ខ្លៅ”។ យោងតាម RT សភាអ៊ឺរ៉ុបកាលពីថ្ងៃទី ២៣ ខែវិច្ឆិកាបានអនុម័តដំណោះស្រាយមិនជាប់កាតព្វកិច្ចដោយប្រកាសរុស្ស៊ីជា “រដ្ឋឧបត្ថម្ភភេរវកម្ម” ។
នៅក្នុងប្រតិកម្មខ្លាំងចំពោះចំណាត់ការចុងក្រោយរបស់សហភាពអឺរ៉ុប (EU) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា EU គួរតែត្រូវបានគេមើលឃើញថាជា “អ្នកឧបត្ថម្ភនៃភាពល្ងង់ខ្លៅ”។ ដោយសកម្មភាពខាងលើ គឺជាការល្ងង់ខ្លៅបំផុត ។
សភាអឺរ៉ុប បានប្រកាសចាត់ទុករុស្ស៊ីជា «រដ្ឋគាំទ្រភេរវកម្ម» ដោយសំអាងលើការវាយប្រហាររបស់ទីក្រុងមូស្គូ លើ ជនស៊ីវិល និងហេដ្ឋារចសម្ព័ន្ធស៊ីវិលនៅទូទាំងប្រទេសអ៊ុយក្រែន តួយ៉ាងដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពល មន្ទីរពេទ្យ សាលារៀន ឬទីជម្រក ជាដើមដែល ទាំងនេះជាទង្វើបំពានច្បាប់អន្តរជាតិ។
សមាជិកសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលចាត់ទុកថារុស្ស៊ីគឺជារដ្ឋគាំទ្រភេរវកម្ម ដែលនេះជាកាយវិការជានិមិត្តរូបដ៏សំខាន់ ក្នុងពេលប្លុកនេះ ក៏បានព្រមព្រៀងដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនផងដែរ។ ទីក្រុងមូស្គូបានប្រតិកម្ម យ៉ាងខឹងសម្បារចំពោះការសម្រេចចិត្តរបស់សភាអឺរ៉ុប ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្ដែងការសាទរ។
យោងតាមក្រុមការងារស្រាវជ្រាវរបស់សភាអឺរ៉ុប នៅក្នុងសហភាពអឺរ៉ុប មានសមាជិកចំនួន៤ប្រទេសនៃគឺលីទុយអានី ឡេតូនី អេស្តូនី និងប៉ូឡូញ ដែលរហូតមកដល់ពេលនេះបានកំណត់ថារុស្ស៊ី គឺជារដ្ឋគាំទ្រភេរវកម្ម។ ក្រោយការសម្រេចចិត្តរបស់ខ្លួន សភាអឺរ៉ុបក៏បានអំពាវនាវឱ្យប្រទេសជាសមាជិក ធ្វើ តាមការសម្រេចចិត្តនេះដែរ៕
រូបថត : kinhtedohi
រូបថត : RT