ម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនកូនប្រុសបង្កើតករណីហិង្សាមកលើម្តាយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវម្តាយបង្កើតប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនខណៈរូបគេបានប្រើហិង្សាមកលើគាត់ដោយសារតែជននេះបានប្រើប្រាស់ថ្នាំញៀនលែងដឹងបាបបុណ្យ។

យោងតាមការឲ្យដឹងពីលោកស្រី ជា រ៉ាក់ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានអោយដឹងថា កូនប្រុសរបស់លោកស្រីមានឈ្មោះ ទឹម ចាន់វាសនា អាយុ២០ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន ហើយរយៈពេលកន្លងមករូបគេតែងតែប្រើអំពើហិង្សាមកលើលោកស្រីជាច្រើនលើកច្រើនសារ និងធ្លាប់បានកាប់ទៅលើលោកសង្ឃរហូតសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់រយៈពេល០២ឆ្នាំផងដែរ។

លោកស្រីបានបញ្ជាក់បន្តថា ក្រោយចេញពីពន្ធនាគារកូនប្រុសម្នាក់នេះមិនបានកែខ្លួននោះទេ រូបគេតែងតែបង្ករហិង្សាដដែល រហូតនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រូបគេបានប្រើអំពើរហិង្សាដោយច្រានលោកស្រីធ្លាក់ពីលើគ្រែ និងបានទាញចានបាយបំរុងវៃក្បាលលោកស្រីថែមទៀត តែត្រូវបានប្តីក្រោយលោកស្រីចាប់ឃាត់ខ្លួនបាន និងរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោងមកនាំខ្លួនជាថ្មីដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print