គ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គ្រប់បណ្តាកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រៅពីភារកិច្ចស្នូល និងការងារជំនាញ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាដល់ជីវភាពរបស់កងទ័ព និងគ្រួសារ បន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។
ប្រភពដដែលបន្តថា លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានក្រើនរំលឹកជានិច្ចដល់គ្រប់អង្គភាពចំណុះ ត្រូវយកចិត្តទុកដាក់ថែទាំលើដំណាំ សត្វ ដែលមានស្រាប់ ដើម្បីទទួលបានផលល្អ អាចដោះស្រាយការហូបចុក និងអាចលក់ទៅលើទីផ្សារ ដើម្បីបង្កើនជីវភាព ប្រចាំថ្ងៃរបស់កងទ័ពផងដែរ ។
គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តែងតែចុះពិនិត្យ និងបង្រៀនពីវិធីថែទាំ ដំណាំ សត្វ ឲ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះ ជាប្រចាំ ៕

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print