នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ផ្ញើ​លិខិត​ថ្លែងអំណរគុណ​លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដែល​ដឹកនាំ​បំពេញភារកិច្ច​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​សង្គម​ ក្នុង​កិច្ចប្រជុំ​កំ​ពូលអាស៊ាន​លើក​ទី​៤០-៤១​ ដោយ​សុវត្ថិភាព​ និង​ជោគជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​លិខិត​របស់លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បានគូសបញ្ជាក់ថា​​ ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ឯកឧត្តម និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញ ភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឲ្យ ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាព និងជោគជ័យ។

កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ឯកឧត្តម និងមន្ត្រីនគបាល នស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ និងមនសិការ ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យបេសកកម្មជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិនេះ សម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះបានចូលរួមលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ ន អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមជូនពរ ឯកឧត្តម និងមន្តី នគរបាលនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបាន ជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ ដ៏ប្រពៃថ្លៃថ្លា ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print