ភ្នំពេញ៖ យោងតាមលិខិតរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ឯកឧត្តម និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញ ភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឲ្យ ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាព និងជោគជ័យ។
កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ឯកឧត្តម និងមន្ត្រីនគបាល នស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ និងមនសិការ ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យបេសកកម្មជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិនេះ សម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះបានចូលរួមលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ ន អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមជូនពរ ឯកឧត្តម និងមន្តី នគរបាលនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបាន ជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ ដ៏ប្រពៃថ្លៃថ្លា ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ស តារា