រសៀលនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ : រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។ នេះបើយោងតាម
សេចក្តីជូនដំណឹងស្តីពីពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់អោយដឹងនៅព្រឹកនេះ ។
សូមបញ្ជាក់ថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ជាប្រធានកិត្តិយស ស.ស.យ.ក នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
(ស.ស.យ.ក) បានចេញសេចក្តីជូនដំណឹង ស្ដីពី៖“ ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា “
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់ សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ «ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា» នឹងប្រព្រឹត្តទៅដូចខាងក្រោម៖
កាលបរិច្ឆេទ ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ២៖ ០០ នាទីរសៀល ទីតាំង នៅសណ្ឋាគារ ហ្គាឌិន ស៊ីធីសមាសភាពចូលរួម ៖ និងពេលវេលា៖ អធិបតីភាព
លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយស
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
អ្នកចូលរួម :
១) លោក លោកស្រី អនុប្រធានស.ស.យ.ក.
២) លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល
៣) លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល
៤) ប្រតិភូសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបជាព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០១២ ៣៦០ ១៤២ ឬ ០១៦ ៨០៤ ៤៦៣ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print