ឆ្លងចូលរបៀបវារៈថ្ងៃទី២ នៃមហាសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ឆ្លងចូលរបៀបវារៈថ្ងៃទី២ នៃមហាសន្និបាត លោក សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ដែលផែនការនេះមានគោលបំណងធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់អង្គភាពគ្រប់រចនាសម្ព័ន្ធ ចំណុះ ស.ស.យ.ក. ក្នុងការអនុវត្តការងារ ដើម្បីបន្តចក្ខុវិស័យ បុព្វហេតុ និងបេសកកម្មរបស់ស. ស. ស. យ. ក. និងធានានូវនិរន្តរភាពស្ថាប័ន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក សាយ សំអាល់ បានរំលេចផងដែរថា ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» មានចក្ខុវិស័យ កសាងចលនាយុវជនគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ យេនឌ័រ ភាសា ជំនឿ សាសនា និងនិន្នាកានយោបាយ ដោយការប្រមូលផ្តុំ និងផ្លាស់ប្តូរកម្លាំងយុវជនឱ្យក្លាយជាសសរស្តម្ភ និងឆ្អឹងខ្នងដ៏រឹងមាំនៃជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ រួមគ្នាដើម្បីកសាងសង្គមទំនើប រស់នៅប្រកបដោយសុវត្ថិភាព បរិស្ថានរស់នៅកាន់តែប្រសើរ និងមានវឌ្ឍនភាពលើគ្រប់វិស័យ។ គុណតម្លៃនៃផែនការយុទ្ធសាស្រ្តនេះឆ្លុះបញ្ចាំងពី ការងារស្ម័គ្រចិត្ត មិនរើសអើង ឆន្ទៈតែមួយ សីលធម៌ សមត្ថភាព មនសិការ ស្នេហាជាតិ បូរណភាពខ្មែរ គណនេយ្យភាព ទំនាក់ទំនង មេត្តាធម៌ ការធ្វើការងារជាក្រុម ភាពច្នៃប្រឌិត និងសហគ្រិនភាព។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ជាឯកសារគោលសម្រាប់ ស.ស.យ.ក. ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ស្របតាមគោលការណ៍គ្រឹះ ទស្សនវិស័យ និងលិខិតបទដ្ឋាននានារបស់ ស.ស.យ.ក. ជាពិសេសដើម្បីត្រៀមបន្តពី ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០១៨-២០២៣» ដែលត្រូវបានអនុម័តដោយមហាសន្និបាតលើកទី៣ កាលពីឆ្នាំ២០១៨កន្លងទៅ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print