ធ្លាក់ឧទ្ធម្ភាគចក្រនៅកូរ៉េខាងត្បូង ស្លាប់៥នាក់

ចែករំលែក៖

មន្ត្រីភ្នាក់ងារពន្លត់អគ្គិភ័យបាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅជិតប្រាសាទមួយក្នុងតំបន់ឆ្នេរសមុទ្រ Yangyang ភាគខាងកើតប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សប្រាំនាក់។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ឧទ្ធម្ភាគចក្រដែលជាប្រភេទ Sikorsky S-58T ជួលពីរដ្ឋាភិបាលទីក្រុង Yangyang, Goseong និង Sokcho បានធ្លាក់ នៅក្នុងស្រុក Yangyang នាវេលាម៉ោង១០និង៥០នាទីព្រឹកម៉ោងក្នុងស្រុក ។
យោងតាម Yonhap ឧទ្ធម្ភាគចក្របានផ្ទុះឆេះ និងបែកជាបំណែកជាច្រើន។ ភ្លើងត្រូវបានពន្លត់អស់រយៈពេលមួយម៉ោងហើយមិនបានរាលដាលដល់តំបន់ផ្សេងទៀតឡើយ ។
អ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ រួមមាន៖អ្នកបើកយន្តហោះអាយុ៧១ឆ្នាំ និងជាងម៉ាស៊ីនអាយុ៥៤ឆ្នាំម្នាក់ ក្រៅពីនេះជាអ្នកដំណើរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះ ក្រោយមកបានរកឃើញសាកសពបីនាក់ទៀតពីកន្លែងកើតហេតុនៃឧបទ្ទវហេតុធ្លាក់យន្តហោះ ក្នុងនោះមានបុរសអាយុ២០ឆ្នាំម្នាក់និងស្ត្រី២នាក់។ ខ្សែវីដេអូកាមេរ៉ាអង្កេតបានបញ្ជាក់ថា មានមនុស្ស៥នាក់នៅលើឧទ្ធម្ភាគចក្រដែលធ្លាក់នោះ។ ដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងហេតុការណ៍នេះកំពុងបន្ត៕ ដោយធីរីណា

...

រូប​ថត​ :​ YONHAP NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print