សេចក្តីប្រកាសព័ត៌មាន ស្តីពី ការលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថលតាមរយៈកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

ចែករំលែក៖

ភ្នំពេញ : ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ ២០២០ មក។ កន្លងមក កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន 250នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថល និងដោយពិនិត្យឃើញពីភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍ ព្រមទាំងដើម្បីផ្តល់ឱកាសដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋនិងឯកជន និងសាធារណជន ឱ្យទទួលបាននូវចំណេះដឹងនិងការពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញបច្ចេកវិទ្យាឌីជីថល កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គ្រោងនឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងនៅឆ្នាំ២០២៣ លើជំនាញឌីជីថល ក្នុងនោះរួមមាន៖
-ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួន ៣០០ – ៥០០ នាក់ នៅគ្រឹះស្ថានអប់រំក្នុងប្រទេសនិងក្រៅប្រទេស
-វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថល រយៈពេល ៣ ខែ ទៅ ១ ឆ្នាំ ចំនួន ១ ០០០ – ២ ០០០ នាក់
-វគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថល សម្រាប់បង្កើនប្រសិទ្ធភាពការងារ ចំនួន ២ ០០០ – ៥ ០០០ នាក់។
ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងជូនដំណឹងជាបន្តបន្ទាប់នាពេលខាងមុខ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print