ភ្នំបាក់ ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រមួយ ដែលក្រុមការងារក្រសួងបរិស្ថាន បានចុះទៅសិក្សាកាលពីឆ្នាំ២០១៩ (រូបទី២៣)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីបុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា ស្ថានីយផូស៊ីលភ្នំបាក់ (Phnom Bak Fossil Site) ។ ភ្នំបាក់ ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រមួយ ដែលក្រុមការងារបានចុះទៅ សិក្សាកាលពីឆ្នាំ២០១៩ (រូបទី២៣)។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ភ្នំនេះស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមានចំណុចនិយាមកា WGS1984 (272746-1503738)។ ចំណែកផ្នែកខាងលិចភ្នំនេះ មានវត្តមួយនៅជើងភ្នំ និងមួយទៀតនៅលើភ្នំហើយមានរូងភ្នំជាច្រើននៅ បរិវេណវត្ត។ ភ្នំបាក់ជាប្រភេទភ្នំថ្មកំបោរ នៅស័ក Paleozoic (ភេលាអូហ្សូអ៊ីក) “ សម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ)។ ដែលមានស្រទាប់ថ្ម និងដី ជាច្រើនស្រទាប់ ភ្នំនេះត្រូវបានគេកាយយកអាចម៍ដី ខាងកើត និងខាងត្បូង។
ភ្នំបាក់ត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំបាក់ ដោយអនុក្រឹត្យលេខ៧១ អនក្រ.បក ដែលមានផ្ទៃដីទំហំ៣៦ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ តាមការសិក្សាស្រាវជ្រាវថ្មីៗនេះ ភ្នំបាក់ជាស្ថានីយផូស៊ីលសត្វសមុទ្រដ៏ធំមួយ ដែលយើងបានរកឃើញសត្វសមុទ្រជាច្រើនប្រភេទ ដូចជាពពួក Brachiopods (ប្រាក្យូផត) ផ្កាថ្ម (Corals) ពពួក Crinoids (គ្រីណូអ៊ីត) ច្រើនជាងភ្នំកងវ៉ា ពពួកខ្យង (Gastropods) ពពួកកាំប្រម៉ាសមុទ្រ (Echinoids) ពពួក Bryozoan (ប៉្រាអឺហ្សូន) ផូស៊ីលឈើ (Petrified Wood) (រូបទី២៤-៣៧) យើងជឿជាក់ថានេះជាទីតាំងមួយយ៉ាងសំខាន់សម្រាប់ធ្វើការសិក្សា ស្រាវជ្រាវទៅលើប្រភេទនៃពពួកសត្វសមុទ្រនាសម័យបុរាណ៕

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print