មនុស្សជាង ៣០០ នាក់បានបាត់បង់ជីវិតដោយសារតែការធ្វើបាតុកម្ម នៅក្នុងប្រទេសអុីរ៉ង់

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃនេះ (២៩ វិច្ឆិកា) បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Amir Ali Hajizadeh មេបញ្ជាការនៃកងកម្លាំងប្រយុទ្ធផ្លូវអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC)ដែលបានបញ្ជាក់ថា មនុស្សជាង៣០០នាក់បានសម្លាប់ ពាក់ព័ន្ធនឹងអំពើហិង្សាជុំវិញការធ្វើបាតុកម្មរីករាលដាលនៅក្នុងប្រទេសអុីរ៉ង់។

យោងតាមលោក Hajizadeh បានឱ្យដឹងថា អ្នកស្លាប់រួមមានទាំងបុគ្គលិកសន្តិសុខ និងមនុស្សធម្មតាដែលមិនបានចូលរួមក្នុងការធ្វើបាតុកម្ម។ មន្ត្រីអុីរ៉ង់ក៏បាននិយាយដែរថា ការធ្វើបាតុកម្មដោយមានប្រទេសអរិភាពនៅពីក្រោយ។
រលកនៃការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅក្នុងប្រទេសអុីរ៉ង់នាខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ២២ឆ្នាំដែលត្រូវបានចាប់ខ្លួនដោយ “ប៉ូលិសសីលធម៌” របស់អុីរ៉ង់សម្រាប់ការស្លៀកពាក់មិនសមរម្យនៅក្នុងរដ្ឋធានី Teheran ។
អាជ្ញាធរអុីរ៉ង់បានបញ្ជាក់ថា នាងAmini បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ មិត្តភក្តិ និងក្រុមអ្នកតវ៉ាបាននិយាយថា នាងត្រូវបានគេរំលោភនៅក្នុងពន្ធនាគារ។ អាជ្ញាធរអុីរ៉ង់បានសន្យាថានឹងធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពអំពីមូលហេតុនៃការស្លាប់របស់នាង ប៉ុន្តែមិនបានធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់នោះទេ។
នៅក្នុងទីក្រុងជាច្រើន ក្រុមជ្រុលនិយមបានវាយប្រហារកងកម្លាំងសន្តិសុខ និងបានដុតបំផ្លាញរថយន្ត។ កងកម្លាំង IRGC បានជំរុញឱ្យបាតុករបំបែកខ្លួន បើមិនដូច្នេះទេពួកគេនឹងចាត់វិធានការបង្ក្រាប៕ ដោយធីរីណា

...

រូប​ថត​ :​ EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print