បបួលមិត្តភក្តិដាក់ទុន១០មុឺនដុល្ល្លាររកសុីលក់គ្រឿងសំណង់ យកទៅលេងកាស៊ីណូម៉ត់ ម្ចាស់ប្រាក់ចាប់ឱ្យសមត្ថកិច្ចចាត់ការ

ចែករំលែក៖

ភ្នំពេញ ៖ ពាណិជ្ជករជនជាតិចិនម្នាក់ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំខ្លួនទៅតុលាការកាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២ ពាក់ពន្ធពីបទឆបោក និងរំលោភលើទំនុកចិត្តតាមរូបភាពបបួលមិត្តភក្តិដាក់ទុនវិនិយោគចំនួន១០ម៉ឺនដុល្លារអាមេរិកដើម្បីរកស៊ីលក់គ្រឿងសំណង់ ទីបំផុតនៅពេលបានប្រាក់យកទៅលេងល្បែងក្នុងកាស៊ីណូម៉ត់ ។ ជនសង្ស័យឈ្មោះ LI YOU HANG ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅខុនដូ បាលី ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យត្រូវបានជនរងគ្រោះជាមិត្តភក្តិជាជនជាតិម៉ាឡេស៊ីចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ករណីឆបោក និងរំលោភលើទំនុកចិត្តលើទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក ផ្តើមចេញពីការដាក់ទុនបង្កើតមុខរបរលក់គ្រឿងសំណង់ ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានទំនាក់ទំនងជាមួយជនជាតិម៉ាឡេស៊ីម្នាក់ ដោយរាប់អានគ្នាធ្វើជាមិត្តភក្តិ ហើយក៏បបួលមិត្តភក្តិនោះដាក់ទុនវិនិយោគបើកក្រុមហ៊ុនរកស៊ីលក់គ្រឿងសំណង់នៅក្នុងស្រុកខ្មែរ ។ ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានចំណាយប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកឱ្យទៅជនសង្ស័យដើម្បីទិញសម្ភារគ្រឿងសំណង់ ដោយបានសន្យាតែរយៈពេល៥ថ្ងៃឱ្យមានសម្ភារដាក់លក់ក្នុងក្រុមហ៊ុន ដើម្បីយកផលចំណេញចែកគ្នា ។ ទីបំផុតជនសង្ស័យដែលជាជនជាតិចិន នៅពេលបានប្រាក់១០ម៉ឺនដុល្លារពីជនរងគ្រោះហើយ មិនបានយកលុយនោះទៅទិញសម្ភារមកដាក់លក់តាមការសន្យាទេ បែរជាយកទៅលេងល្បែងស៊ីសងនៅកាស៊ីណូចាញ់ម៉ត់ ទើបជនរងគ្រោះតាមចាប់ប្រគល់ឱ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ដូច្នេះជនសង្ស័យមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ដើម្បីរង់ចាំការកាត់ទោសតាមពាក្យបណ្តឹងរបស់ជនរងគ្រោះនោះទេ បើមកដល់ពេលនេះចាញ់អស់ប្រាក់បោសគូទខោអស់ហើយ មានលុយឯណាបង្វិលឱ្យដើមបណ្តឹងវិញនោះ ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print