ខេត្តកំពង់ចាម ៖ ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម មាន៖
_បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរនិងសហគមន៏នេសាទសាមគ្គីឃុំមាន ស្រុកព្រៃឈរ បានចុះត្រួតនិងបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងរួមមាន ៖
+ករណីទី០១
-ឧបករណ៍លូស្បៃមុងចំនួន០៦មាត់
-របាំងលូស្បៃមុងប្រវែង១៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន៧២ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់០២គីឡូក្រាម
នៅចំណុចទំនប់លំពោធិ ឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ។
+ករណីទី០២
-ឧបករណ៍លូស្បៃមុងចំនួន០៩មាត់
-របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៣៥ដើម
-ចាក់លែងកូនត្រីចម្រុះចំនួន០៤គីឡូក្រាម
នៅចំណុចគ្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
+ករណីទី០៣
-ឧបករណ៍លូស្បៃមុងចំនួន១១មាត់
-របាំងស្បៃមុងប្រវែង៤៩៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៦៥ដើម
-ចាក់លែងកូនត្រីចម្រុះចំនួន០៦គីឡូក្រាម
នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
_ផ្នែកវារីវប្បកម្មបានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ បានចុះទៅសម្ភាសន៍ និងប្រមូលពត៌មានអ្នកចិញ្ចឹត្រីនៅឃុំចំនួន ១មាន:
+នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ មានចំនួន៣គ្រួសារ(ស្រ្តីមានចំនួន២នាក់៕ ដោយ៖,វណ្ណៈ