សមត្ថកិច្ចចុះបង្ក្រាបហាងជនជាតិចិនយីហោ LLIN Sea Food ជួញដូរសត្វព្រៃខុសច្បាប់នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានចុះបង្រ្កាប​បទ​ល្មើសលក់សត្វព្រៃ ក្នុងភោជនីដ្ឋាជនជាតិចិនមួយកន្លែង​ដោយរឹបអូសសត្វព្រៃ​បានជា​ច្រើ​នគី​ឡូ ប៉ុន្ដែមិនដាក់ទោសអ្នកប្រព្រឹត្ដឡើយ ដោយគ្រាន់តែផាកពិន័យ​និងធ្វើកិច្ច​សន្យា​បញ្ឍប់តែ​ប៉ុណ្ណោះ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ក្នុង ភូមិសាលាកន្សែង​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោមការដឹក​នាំពីលោកថេង សំណាង ព្រះរាជអជ្ញា​រងអម​សាលាដំបូងខេត្តសៀមរាប។

ភោជនីយដ្ឋានដែលលក់សាច់សត្វព្រៃនោះ ជារបស់ជនជាតិចិនដែល​មានយីហោ “អិល អិល អាយ អិនស៊ីហ្វូត” LLIN Sea Food” ស្ថិតក្នុងតំបន់ទេសចរណ៍​ក្រុងសៀម​រាប។ សត្វ​ព្រៃទាំង​នោះ ត្រូវសមត្ថកិច្ចជំនាញយក​​ទៅប្រលែងនៅ អង្គការអភិរក្សមជ្ឍមណ្ឌលចម្រុះអង្គរ ACCB ភ្នំក្បាលស្ពាន ក្នុងស្រុកបន្ទាយស្រី។

លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាល ព្រៃឈើបន្ទាយ​ស្រីបាន​ឲ្យដឹងថា ប្រតិបត្ដការនេះ ចាប់បានសត្វពស់ព្រៃ២ក្បាល​ ទម្ងន់៤គីឡូ​ក្រាមនិង​អណ្ដើក​ព្រិចចំនួន៧ក្បាលស្មើនិង៨គីឡូក្រាម។ ប៉ុន្ដែហាងលក់ដូរសាច់សត្វព្រៃនោះ សមត្ថ​កិច្ច​មិនបានបិទនោះទេ ដោយគ្រាន់តែធ្វើកិច្ចសន្យា ផាកពិន័យនិងបញ្ឍប់នូវការជួញដូរ។ លោកបន្ថែមថាសត្វព្រៃដែលបង្ក្រាបបានសមត្ថកិច្ចបានសម្រេចដឹកយកប្រគល់ឲ្យអង្គការអភិរក្សមជ្ឍមណ្ឌលចម្រុះអង្គរ ACCB នៅចំណុចភ្នំក្បាលស្ពានភូមិ-ឃុនរាម ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប។

យ៉ាងណាក៏ដោយតាមការសង្កេតឃើញកន្លងមក មានភោជនីយ​ដ្ឋាន និងកន្លែងសេវាកំសាន្ដជាច្រើនទៀត​ នៅតំបន់ទេសចរណ៍អង្គរ បានជួញដូរសាច់សត្វព្រៃ បើទោះបីសមត្ថកិច្ចជំនាញដឹងក៏ដោយដែលគេសង្ស័យថា ជាឆ្នាំបាយរបស់ពួកគេ៕

13318968_1919096844983550_175770834_n

13342483_1919096841650217_402032131_n

13335238_1919097098316858_1861323990_n

ដោយ៖ និរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print