ម្ទេសផ្លោក៖​ ជាឱសថព្យាបាលរលាកតម្រងនោម​ និងសម្រាប់ព្យាបាលពិសសត្វល្អិតទិចឬខាំ និងពស់ចឹក

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹង​ថា៖​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជាម្ទេសផ្លោក (Bell peppers) ដើមមានកម្ពស់ ៥០-១៥០ស.ម ស្លឹកទោលដុះឆ្លាស់ទង រាងផ្លែលំពែង មានបណ្តោយ៤-៥ស.ម និងទទឹង២-៣ស.ម។

ប្រភពដដែលបន្តថា​ ផ្កាទោលដុះចេញពីប្រគាបស្លឹក។ ផ្លែសំយ៉ុងចុះក្រោម មានរាងជាសាជី(Conic)៨-១០x១០-១៥ស.ម នៅខ្ចីមានពណ៌បៃតង ពេលទុំមានពណ៌លឿង ក្រហមប្រឿង ឬស្វាយក្រម៉ៅ។ មានក្លិនឆួល រស់ជាតិហឹរតិចៗ តែជួនកាលមិនហឹរទេ បន្តពូជដោយគ្រាប់ គេច្រើនដាំ នៅតំបន់មានអាកាសធាតុក្តៅបង្គួរ។

...

គួរជម្រាបថា​ ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
គ្រឿងទេស បន្ថែមឱ្យមានក្លិនឈ្ងុយ និងសោភ័ណភាពក្នុងម្ហូបអាហារ ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុកជាដើម។​ និងជាឱសថ គេស្ងោររម្ងាស់ឬសរបស់វា ផឹកព្យាបាលរលាកតម្រងនោម។ បុកស្លឹកស្រស់លាបលើស្បែកសម្រាប់ព្យាបាលពិសសត្វល្អិតទិចឬខាំ និងពស់ចឹក៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print