ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជាម្ទេសផ្លោក (Bell peppers) ដើមមានកម្ពស់ ៥០-១៥០ស.ម ស្លឹកទោលដុះឆ្លាស់ទង រាងផ្លែលំពែង មានបណ្តោយ៤-៥ស.ម និងទទឹង២-៣ស.ម។
ប្រភពដដែលបន្តថា ផ្កាទោលដុះចេញពីប្រគាបស្លឹក។ ផ្លែសំយ៉ុងចុះក្រោម មានរាងជាសាជី(Conic)៨-១០x១០-១៥ស.ម នៅខ្ចីមានពណ៌បៃតង ពេលទុំមានពណ៌លឿង ក្រហមប្រឿង ឬស្វាយក្រម៉ៅ។ មានក្លិនឆួល រស់ជាតិហឹរតិចៗ តែជួនកាលមិនហឹរទេ បន្តពូជដោយគ្រាប់ គេច្រើនដាំ នៅតំបន់មានអាកាសធាតុក្តៅបង្គួរ។
គួរជម្រាបថា ចំពោះការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
គ្រឿងទេស បន្ថែមឱ្យមានក្លិនឈ្ងុយ និងសោភ័ណភាពក្នុងម្ហូបអាហារ ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុកជាដើម។ និងជាឱសថ គេស្ងោររម្ងាស់ឬសរបស់វា ផឹកព្យាបាលរលាកតម្រងនោម។ បុកស្លឹកស្រស់លាបលើស្បែកសម្រាប់ព្យាបាលពិសសត្វល្អិតទិចឬខាំ និងពស់ចឹក៕ដោយ៖សហការី