មន្ត្រីអាមេរិក៖ រុស្ស៊ីបានបាញ់មីស៊ីលទទេ(មានតែសំបក)ដើម្បីបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន

ចែករំលែក៖

នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមរយៈពេលវែង រុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារមីស៊ីលលោកខាងលិចជាច្រើនដែលបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ដោយរុស្ស៊ីប្រើយុទ្ធសាស្ត្របញ្ឆោតគឺបាញ់មីស៊ីលទទេ មានតែសំបក (ដូចជាកាំជ្រួចផ្កាភ្លើង) ដើម្បីបំផ្លាញប្រព័ន្ធការពាររបស់អ៊ុយក្រែន។​​

មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា រុស្ស៊ីកំពុងបាញ់កាំជ្រួច Cruise ដែលគ្មានក្បាលគ្រាប់ ដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់គោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ជាការធ្វើឱ្យឃ្លាំងផ្ទុកអាវុធការពារដែនអាកាសរបស់ទីក្រុងគៀវ ត្រូវបាញ់ស្ទាក់។ នោះជាយុទ្ធសាស្ត្របំផ្លាញប្រព័ន្ធអាវុធការពាររបស់អ៊ុយក្រែន ផ្គត់ផ្គង់ដោយលោកខាងលិច។
តាមការវាយតម្លៃកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយចារកម្មយោធាអង់គ្លេសបានបង្ហាញថា រុស្ស៊ីមានសមត្ថភាពអាចដកក្បាលគ្រាប់នុយក្លេអ៊ែរចេញពីកាំជ្រួច Cruise និងបាញ់គ្រាប់រ៉ុក្កែតប្រហោងនៅអ៊ុយក្រែន។
របាយការណ៍នោះបានដកស្រង់រូបភាពដែលបង្ហាញពីកម្ទេចកម្ទីពីកាំជ្រួច Cruise បាញ់តាមអាកាស ដែលហាក់ដូចជាត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៨០។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានជំនួសដោយវត្ថុធ្ងន់ផ្សេងទៀត ហើយប្រព័ន្ធនេះនឹងនៅតែមានថាមពល kinetic របស់រ៉ុក្កែត អាចបង្កឱ្យផ្ទុះពេលបាញ់ទៅ។
នៅពេលសួរអំពីរបាយការណ៍នេះ មន្ត្រីយោធាអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា “នោះពិតជាអ្វីដែលពួកគេកំពុងព្យាយាមធ្វើដើម្បីកាត់បន្ថយប្រព័ន្ធការពារដែនអាកាសដែលអ៊ុយក្រែនកំពុងប្រើប្រាស់”។
មន្ទីរបញ្ចកោណជឿជាក់ថា ការកើនឡើងរបស់រុស្ស៊ីក្នុងការវាយប្រហារដោយមីស៊ីលនៅអ៊ុយក្រែន គឺសំដៅបំផ្លាញការផ្គត់ផ្គង់អាវុធប្រឆាំងយន្តហោះរបស់ទីក្រុងគៀវ ។ ដោយហេតុផលនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តោតលើការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវឧបករណ៍ការពារដែនអាកាស ចាប់ពីប្រព័ន្ធចាស់ៗពីសម័យសហភាពសូវៀត រហូតដល់ប្រព័ន្ធលោកខាងលិចទំនើបជាង៕ ដោយធីរីណា

...

រូប​ថត​ :​ EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print