របាយការណ៍មួយរបស់ Economist Intelligence Unit បានបង្ហាញឱ្យឃើញថា ទីក្រុងសិង្ហបុរី និងញូវយ៉កបច្ចុប្បន្នស្ថិតនៅលើកំពូលតារាងនៃទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកក្នុងការស្ទង់មតិនាពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ Global Cost of Living របស់ Economist Intelligence Unit បានឱ្យដឹងថា តម្លៃនៃការរស់នៅក្នុងទីក្រុងធំៗចំនួន១៧២ទីក្រុងជុំវិញពិភពលោក បានកើនឡើងជាមធ្យម៨,១ % ក្នុងឆ្នាំកន្លងទៅ ដោយសារតែកត្តាមានឥទ្ធិពលជាច្រើនដូចជា សង្រ្គាមនៅអ៊ុយក្រែន ឬការលំបាកសេដ្ឋកិច្ចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
ទីក្រុង Tel Aviv (អុីស្រាអែល) ដែលឈរនៅលំដាប់កំពូលកាលពីឆ្នាំមុនបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ដោយផ្តល់ចំណាត់ថ្នាក់លេខមួយទៅប្រទេសសិង្ហបុរី តាមពីក្រោយដោយទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ហុងកុង (ចិន) និងឡូសអេនជឺឡេស (សហរដ្ឋអាមេរិក) បានចូលក្នុងបញ្ជីទីក្រុងចំនួន 5 ដែលមានតម្លៃរស់នៅថ្លៃជាងគេ។
បើប្រៀបធៀបទៅនឹងកន្លែងផ្សេងទៀត ទីក្រុងនៅអាស៊ីមានទំនោរមិនរងផលប៉ះពាល់ដោយការកើនឡើងតម្លៃនោះទេ ជាមួយនឹងការកើនឡើងតម្លៃនៃការរស់នៅជាមធ្យម ៤,៥ ភាគរយ។
ទីក្រុងជប៉ុនចំនួនពីរគឺតូក្យូ និងអូសាកា បានធ្លាក់ចុះដល់លេខ24 និង 33 កន្លែងរៀងៗខ្លួន ដោយសារអត្រាការប្រាក់ទាប។ រដ្ឋធានី Damascus របស់ប្រទេសស៊ីរី និងទីក្រុង Tripoli របស់ប្រទេសលីប៊ី គឺជាកន្លែងដែលមានតម្លៃថោកបំផុតក្នុងការរស់នៅលើពិភពលោក។ ទីក្រុងថ្លៃបំផុតទាំងប្រាំរបស់ចិនបានកើនឡើងដោយទីក្រុងសៀងហៃស្ថិតក្នុងលំដាប់កំពូលទាំង ២០។
លោក Upasana Dutt ប្រធានក្រុមហ៊ុន Global បាននិយាយថា “ជម្លោះអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី និងគោលនយោបាយ Zero Covid-19 របស់ប្រទេសចិន បានជះឥទ្ធិពលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ រួមជាមួយនឹងការដំឡើងអត្រាការប្រាក់ និងការផ្លាស់ប្តូរអត្រាប្តូរប្រាក់បាននាំឱ្យមានវិបត្តិ៕ ដោយធីរីណា
រូបថត : Bloomberg