គណបក្សប្រជាធិបតេយ្យ អាមេរិកមានមេដឹកនាំថ្មីនៅក្នុងសភាតំណាងរាស្រ្ត

ចែករំលែក៖

លោក Hakeem Jeffries បានក្លាយជាអ្នកនយោបាយស្បែកខ្មៅដំបូងគេដែលដឹកនាំគណបក្សប្រជាធិបតេយ្យបន្តពីលោកស្រី Nancy Pelosi ។ យោងតាមកាសែត The Guardian គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី៣0 ខែវិច្ឆិកា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានបោះឆ្នោតជ្រើសរើសលោក Hakeem Jeffries ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។ លោក Jeffries ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការងាររបស់លោកនៅពេលដែលសភាអាមេរិកថ្មីស្បថចូលកាន់តំណែងនៅដើមឆ្នាំ ២០២៣ ។

“ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានផ្តល់លទ្ធផលដ៏អស្ចារ្យសម្រាប់ប្រជាជនអាមេរិក។ លោក Jeffries បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រ House.gov ថា យើងនឹងបន្ត “ដាក់ប្រជាជនឱ្យនាំមុខនយោបាយ'” និងតស៊ូដើម្បីតម្លៃប្រជាធិបតេយ្យទាំងអស់។
ការតែងតាំងលោក Hakeem Jeffries ត្រូវបានគេមើលឃើញថាជាការផ្ដល់ឱកាសឱ្យមនុស្សជំនាន់ក្រោយកាន់តំណែងជាមេដឹកនាំនៅក្នុងសភាតំណាងរាស្ត្រដែលមានសមាជិក ៤៣៥រូប និងជាការបិទបញ្ចប់យុគសម័យរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ព្រមទាំងបិទបញ្ចប់ការគ្រប់គ្រងសភាដោយអ្នកនយោបាយមានអាយុ៨០ឆ្នាំ។
លោក Hakeem Jeffries មានអាយុ៥២ឆ្នាំ មកទីក្រុងញូវយ៉ក នឹងត្រូវកាន់តំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិក នៅពេលសភាទាំង២របស់សហរដ្ឋអាមេរិកបើកសម័យប្រជុំរបស់ខ្លួន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣៕ ដោយធីរីណា

...

រូប​ថត​ :​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print