ទីក្រុងប៉េកាំងព្រមាន សហរដ្ឋអាមេរិកកុំឱ្យជ្រៀតជ្រែកក្នុងទំនាក់ទំនងចិន-ឥណ្ឌា

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបាននិយាយថា ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកកុំឱ្យជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា។ យោងតាមសារព័ត៌មាន Reuters ទំនាក់ទំនងចិន-ឥណ្ឌាបានធ្លាក់ចុះចាប់តាំងពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរក្នុងរយៈពេល៤៥ឆ្នាំ ដែលបានធ្វើឱ្យទាហានឥណ្ឌា២0នាក់ស្លាប់ និងទាហានចិន ៤ នាក់បានស្លាប់ក្នុងឆ្នាំ ២០២០។

ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានរក្សាកម្រិតនៃការដាក់ពង្រាយយោធាកម្រិតខ្ពស់នៅក្នុងតំបន់ព្រំដែនហិមាល័យ បើទោះជាឥណ្ឌាមានការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលពីប្រទេសចិនក៏ដោយ។ តាមរបាយការណ៍ ចិន ធ្លាប់ព្រមានកុំឱ្យសហរដ្ឋអាមេរិក លូកដៃចូលក្នុងទំនាក់ទំនងជាមួយឥណ្ឌា ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា របាយការណ៍មួយចេញផ្សាយដោយមន្ទីរបញ្ចកោណ នៅថ្ងៃ៣០ខែវិច្ឆិកា បានឱ្យដឹងថាចិនបានព្រមានសហរដ្ឋអាមេរិក កុំឱ្យលូកដៃចូលក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា បន្ទាប់ពីផ្ទុះជម្លោះនៅឯតំបន់ព្រំដែនរវាងមហាយក្សអាស៊ីទាំង២កាលពីឆ្នាំ២០២០។
ទំនាក់ទនងរវាងចិននឹងឥណ្ឌា បានធ្លាក់ក្នុងភាពតានតឹងយ៉ាងខ្លាំង ក្រោយផ្ទុះហិង្សានៅឯតំបន់ជម្លោះព្រំដែន នៅជួរភ្នំហិមាល័យរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២០ ដោយបណ្ដាលឱ្យទាហានឥណ្ឌា ២០នាក់ និងទាហានចិន៤នាក់បានស្លាប់ ហើយដែលនេះជាជម្លោះព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលជាង៤៥ឆ្នាំមកនេះ។
នៅក្នុងរបាយការណ៍របស់ខ្លួន មន្ទីរបញ្ចកោណបានបញ្ជាក់ថា ចិនបានព្យាយាមទប់ស្កាត់កុំឱ្យជម្លោះព្រំដែនរុញឱ្យឥណ្ឌាកាន់តែខិតទៅជិតសហរដ្ឋអាមេរិក និងបានព្រមានផងដែរឱ្យកុំក្រុមមន្ត្រីអាមេរិកលូកដៃចូលក្នុងទំនាក់ទំនងរបស់ចិន ជាមួយឥណ្ឌា។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) មិនបានលើកឡើងពីរបាយការណ៍របស់មន្ទីរបញ្ចកោណនោះទេ នៅពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយគ្រាន់តែនិយាយថាការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងឥណ្ឌាកាលពីខែវិច្ឆិកាកន្លងទៅនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីព្រំដែនចិន ដែលនេះមិនមែនជារឿងល្អឡើយសម្រាប់ការជឿទុកចិត្តគ្នារវាងចិន នឹងឥណ្ឌា៕ ដោយធីរីណា

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print