យោធិននារីលំហែមាតុភាពចំនួន២រូប បម្រើការងារនៅក្នុងបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោមការប្រគល់ភារកិច្ចរបស់លោកឧត្ដមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១ ខែធ្នូ ឆ្នាំ២០២២នេះ​ បានចាត់តាំងលោកស្រីឧត្ដមសេនីយ៍ត្រី ពៅ ដាវីត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស ជាតំណាង ដើម្បីនាំយកថវិកាគោលនយោបាយលំហែមាតុភាព របស់រាជរដ្ឋាភិបាលចំនួន ១,៦០០,០០០រៀល សម្រាប់យោធិននារីចំនួន២រូប និងថវិកាបន្ថែមបានទៅលើយោធិននារីមួយរូបចំនួន៤៥០,០០០រៀល ដែលជាថវិការបស់សមាគមនារីកងទ័ពជើងគោកចំនួន២០០,០០០រៀល ថវិកាក្រុមការងារយេនឌ័រកងទ័ពជើងគោកចំនួន២០០,០០០រៀល និងថវិកាយេឌ័រនារីក្នុងអង្គភាពចំនួន៥០,០០០រៀល ដោយឡែកយោធិននារីមួយរូបទៀតបានទទួលតែថវិកាយេនឌ័ររបស់អង្គភាពចំនួន ៥០,០០០រៀលបន្ថែមទៀតទេ ដោយឈ្មោះគាត់មិនទាន់បានបញ្ចូលក្នុងបញ្ជីគ្រប់គ្រងយេនឌ័រ និងសមាគមនារីកងទ័ពជើងគោក។

សូមបញ្ជាក់ជូនផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខសុខមាលភាពសាធារណ:ដល់ពលរដ្ឋទូទៅ និងជាពិសេសយោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការដំឡេីងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ សំដៅគាំទ្រដល់ការងារ និងពង្រឹងជីវភាពកងទ័ព ជាក់ស្ដែងដូចជាប្រាក់ឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដោះស្រាយរាល់ការលំបាកបានមួយចំណែកផងដែរ ដល់យោធិននារីយើងក្នុងរយៈពេលសម្រាកធ្វើលំហែមាតុភាព៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print