ម្ទេសខ្មាំង (Hot peppers) ជាឱសថបរិភោគជួយឱ្យអាហារក្នុងក្រពះឆាប់រលាយ និងព្យាបាលជំងឺថ្លើមហើម

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ម្ទេសខ្មាំង (Hot peppers) មានដើមឈរត្រង់បែកមែកសាខា មានគល់រឹងកម្ពស់ ២០-១០០ស.ម។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ស្លឹកទោល ឬចេញជាគូ រាងពងក្រពើស្រូចចុង ទងស្លឹកខ្លីមានប្រវែង៣-៧ស.ម។ ផ្កានៅគល់ស្លឹកផ្តុំគ្នា។ ទងផ្កា១-២ស.ម រាងកោងនៅចុង។ ផ្កាមានត្របក ៥ជាបំពង់ខ្លីមានប្រវែង២.៣ម.ម ចុងបំពង់រាប ឬមានធ្មេញ ៥តូចៗ។ ស្រទាប់ផ្កាពណ៌ស មាន ៥ប្រវែង៦ម.ម នៅផ្នែកលើ ផ្នែកក្រោមជាប់គ្នាជាបំពង់តូចរីកលើប្រវែង៥ម.ម។ កេសរឈ្មោល ៥មានទងខ្លីៗ កេសរញីតែងមាន ២ក្លែបមានកខ្លី៥-៦ម.ម។ ផ្លែមានសាច់ទន់ រាងមូលទ្រវែង មានគ្រាប់ច្រើន។ មានក្លិនឆួល រសជាតិហឹរខ្លាំង បន្តពូជដោយគ្រាប់ គេច្រើនដាំនៅតំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ។

...

ក្រសួង​បរិស្ថាន​ បានបញ្ជាក់ថា​ ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖​ គ្រឿងទេស ស្លឹកខ្ចីស្ល បន្សាបជាតិហាងក្នុងសម្លទំពាំង។ ផ្លែទុំ ប្រើបង្កើនរសជាតិហឹរក្នុងអាហារ ជាពិសេសនំបញ្ចុក។​ និងធ្វើជាឱសថ បរិភោគជួយឱ្យអាហារក្នុងក្រពះឆាប់រលាយ និងព្យាបាលជំងឺថ្លើមហើម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print