ខេត្តកំពង់ចាម ៖ និស្សិតស្រីសាលាវេស្ទើនឆ្នាំទី១ ដ៏ស្រស់សោភាម្នាក់ត្រូវបានបុរសដែលគេសង្ស័យថាជាគូសង្សារអារកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ ហើយក្រោយកើតហេតុ ឃាតកដៃដល់ត្រូវនគរបាលខេត្តកំពង់ចាមចាប់ខ្លួនបាន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជួលក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះយឺន ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដំណាក់អំពិល ឃុំស្តើងជ័យស្រុកជើងព្រៃ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកកាំបិតពណ៏សអារ.កសម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុបណ្តាលឱ្យស្លាប់។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីជនសង្ស័យសុំរួមភេទ តែជនរងគ្រោះមិនព្រម ហើយបានប្រតាយប្រតប់គ្នា រួចជនសង្ស័យក៏យកកាំបិតមកអារ.កតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាកក្រុងកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ វណ្ណៈ