សម្ដេចតេជោបង្ហើបថា ទ័ពមួកខៀវកម្ពុជាបីរូប នៅប្រទេសម៉ាលី រងរបួសធ្ងន់ដោយសារគ្រាប់មីនបង្កៃ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបង្ហើបថា កាលពីពេលថ្មីៗនេះ មាន​កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន៣នាក់ បានរងរបួស​ នៅពេលដែលកំពុងបំពេញបេសកកម្មបេសកកម្ម​ថែ​រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសមាលី ។

ការបង្ហើបអំពីដំណឹងនេះ ​បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃ​ប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានមាន ប្រសាសន៍ថា «កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ព​របស់​យើង​ធ្វើដំណើរ»។

បើតាមការឱ្យដឹងពី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា៖ កម្លាំងរក្សាសន្តិភាពកម្ពុជា៣រូប​ដែល​បានរងរបួសដោយរថយន្ត MPV ​ជាន់ផ្ទុះគ្រាប់មីនកែច្នៃ IED នោះ រួមមានទី១.ព្រិន្ទបាលត្រី ពេញ រស្មី អ្នកបើកបររថយន្ត (មិនទាន់ទទួលបានព័ត៌មានលំអិត)ទី២.ព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ របួសក្បាលស្រាល និងទី៣.ព្រិន្ទបាលត្រី ម៉ែន ថារ៉ា បុគ្គលិកស្រាវជ្រាវរុករក ថ្លោះ​ចង្កេះ របួសធ្ងន់មិនទាន់កំរើកខ្លួនបាន។

បច្ចុប្បន្ន យោធិនរងគ្រោះត្រូវបានសង្គ្រោះតាម​ឧទ្ធម្ភាគ ចក្រ​ពីកន្លែងកើត​ហេតុដឹកជញ្ជូន​ទៅ​ព្យាបាលទីបញ្ជា ការភូមិភាគខាងលិច​ Sector West (Tumbuktu) ដើម្បីទទួលការព្យាបាល​នៅ​មន្ទីពេទ្យកម្រិត២ នីហ្សេរីយ៉ា។

...

សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពមួកខៀវរបស់កម្ពុជា ​ជាង៨០០នាក់ កំពុងបំពេញ​បេសកកម្មរក្សា​សន្តិភាព UNស្ថិតនៅប្រទេស៤​ ដែលក្នុងនោះរួមមាន​ប្រទេសលីបង់​ ស៊ូដង់ខាងត្បូង ​ម៉ាលី និង​អាហ្វ្រិកកណ្តាល៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print