កីឡាករ Lassana Diarra រងពិន័យ១០លានអឺរ៉ូពីបទរំលោភលើកិច្ចសន្យា

ចែករំលែក៖

កីឡាករ Lassana Diarra ត្រូវបានរង ពិន័យជាទឹកប្រាក់រហូតដល់ទៅ១០លានអឺរ៉ូក្រោយតុលាការកឃើញថាបានរំលោភបំពានលើកិច្ចសន្យាជាមួយនឹងក្រុម Lokomotiv Moscow។

អតីតកីឡាកររបស់ក្លិបតោខៀវChelsea និង Real Madrid រូបនេះបានផ្លាស់ចេញ ពីក្រុម Anzhi Makhachkala ទៅកាន់ក្លិប Lokomotiv Moscowនៅក្នុងប្រទេសរុស្ស៊ី ដូចគ្នាក្នុងរដូវកាលឆ្នាំ ២០១៣-២០១៤។

កីឡាករ Lassana Diarraមិនបានចូល រួមហ្វឹកហាត់ជាមួយក្រុមឡើយបន្ទាប់ពីត្រូវក្លិបកាត់ប្រាក់ខែ ហើយថែមទាំងមានជម្លោះជាមួយនឹងគ្រូបង្វឹកលោក Leonid Kuchuk ទៀតផង ។ បន្ទាប់មក Lassana Diarra បានចាកចេញពីក្លិបផងដែរ ។
ក្រុម Lokomotiv ក៏បានប្តឹងទៅកាន់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ហើយ កីឡាករ Lassana Diarra មិនបានលេង បាល់ទាត់១៥ខែក្នុងអំឡុងពេលមានជម្លោះ កុងត្រានេះ ។

តុលាការបាល់ទាត់របស់FIFAក៏បានប្រកាសឲ្យ Diarra បង់ប្រាក់ចំនួន១០លាន​អឺរ៉ូទៅឲ្យក្រុម Lokomotiv Moscow និងប្រាក់ចំនួន១១ម៉ឺនអឺរ៉ូជាថ្លៃបង់សេវាក្នុងការ កាត់ក្តីនៅតុលាការ ។ ចំណែកកីឡាករ Diarra ក៏បានប្រកាសថា ខ្លួនទទួលយកសាល ក្រមរបស់តុលាការនិងព្រមផ្តល់ប្រាក់តាមការផាកពិន័យ ៕

download

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print