ក្រុមH កីឡាប៉េតង់វ័យចាស់ លើកពានរង្វាន់ឆ្នាំ២០១៦នេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល២ថ្ងៃរួចមកក្រុមដែលលើកពានរង្វាន់កីឡាប៉េតង់វ័យចាស់លើកទី៣ ឆ្នាំ២០១៦នេះ គឺបានទៅក្រុម H ក្រោយ ពីយកឈ្នះក្រុមK ក្នុងលទ្ធផល១៣ទល់១១ ពិន្ទុកាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៦នៅលើទីលានប៊ូលនិងប៉េតង់ក្នុង ពហុកីឡដ្ឋានជាតិ ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈកម្មការរៀបចំការប្រកួតបានមាន ប្រសាសន៍ឲ្យដឹងថា ការប្រកួតនេះមាន កីឡាករចូលរួម២១ក្រុមស្មើនឹង៦០នាក់ មកពីខេត្ត-ក្រុងចំនួន៧ ក្នុងនោះមានរាជ ធានីភ្នំពេញកណ្ដាលក្រុងព្រះសីហនុ កំពត តាកែវ ព្រៃវែង និងខេត្តស្វាយរៀង។ ការ ប្រកួតនេះមានវិញ្ញាសាចំនួន ២គឺវាយ៣ នាក់ទល់៣នាក់ និងវាយយកពិន្ទុឯកត្តជន ។

លោកបានបញ្ជាក់ថា ការប្រកួត២លើក កន្លងមកគឺមានតែ១វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសា៣នាក់ទល់៣នាក់ ។ ប៉ុន្តែឆ្នាំ នេះគណៈគណៈកម្មការរៀបចំការប្រកួតបានឯកភាពគ្នាដាក់បន្ថែមវិញ្ញាសាវាយ យកពិន្ទុមួយទៀតសម្រាប់អ្នកដែលចាញ់លើវិញ្ញាសា៣នាក់ទល់៣នាក់ជាការលើកទឹកចិត្ត។ ជាមួយគ្នានោះដែរអ្នកលេងវិញ្ញាសា៣នាក់ទល់៣នាក់ត្រូវបង់សិទ្ធិប្រកួត ចំនួន១០.០០០រៀល ដែលប្រាក់ទាំងនេះនឹងដាក់ជាប្រាក់រង្វាន់សម្រាប់ជ័យលាភី។

ដោយឡែក លោក ឌុយ ធៅអនុប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់វ័យ ចាស់នាពេលនេះគឺជាយុទ្ធនាការផ្សព្វផ្សាយវប្បធម៌កីឡាប៉េតង់ទៅក្នុងមនុស្សគ្រប់វ័យ ពិសេសយុវជន ពីព្រោះប្រភេទកីឡានេះ ត្រូវបានដាក់ឲ្យប្រកួតក្នុងក្របខ័ណ្ឌកីឡាសិស្សទូទាំងប្រទេស។

គួររំលឹកថា ចំណាត់ថ្នាក់លេខ១វិញ្ញាសាវាយយកពិន្ទុបានទៅលោក ចាន់ វុទ្ធី លេខ២បានទៅលោកស៊ឹម សួរ និងចំណាត់ ថ្នាក់លេខ៣បានទៅលោក អេង សុវណ្ណ ។ ចំពោះវិញ្ញាសាវាយ៣ទល់៣នាក់ចំណាត់ថ្នាក់លេខ១បានក្រុម H ទទួលបានពាន រង្វាន់១ មេដាយមាសម្នាក់១គ្រឿង, ចំណាត់ថ្នាក់លេខ២បានទៅក្រុម K ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង , ចំណាត់ថ្នាក់លេខ៣បានទៅក្រុមR និង ចំណាត់ថ្នាក់លេខ៤បានទៅក្រុម T ៕

photo1024557954926487570

photo798693325706209241

photo798693325706209242

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print