តើពលរដ្ឋស៊ីរីនិងអីរ៉ាក់មានទោសអ្វីបាន​ក្លាយជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​គ្រប់​រូបភាព​?

ចែករំលែក៖

ពលរដ្ឋអីរ៉ាក់និងស៊ីរី​កំពុងទទួលរងនៅអំពើហឹង្សាគ្រប់រូបភាពដោយសារតែសង្គ្រាមស៊ីវិល។ ពលរដ្ឋខ្លះបង្វំចិត្តភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាពប្រថុយនិងគ្រោះថ្នាក់គ្រប់បែបយ៉ាង។

ចាប់តាំងពី​ឆ្នាំ​២០០៣ ​ដែល​អា​មេ​រិ​ក​លើកទ័ព​វាយប្រហារ​ផ្តួលរំលំ​របប​សា​ដាំ​ហ៊ូ​សេន​ មក​ទល់​ពេល​នេះ​ពលរដ្ឋ​អ៊ី​រ៉ា​ក់រស់​នៅ​មិន​បាន​សុខសាន្ត​នោះ​ឡើយ​ ដោយ​តែងតែ​រង​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព​។​ ពលរដ្ឋ​អ៊ី​រ៉ា​ក់រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ហើយ​ពេល​នេះ​ រស់នៅ​បាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​ ។​ ពេល​នេះ​ការ​កើតឡើង​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ី​រ៉ា​ក់​កាន់តែ​វេទនា​ថែម​ទៀត​ការ​ស្លាប់​ស្ថិត​នៅ​ចំពោះ​មុខជា​និច្ច​ ។​

​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​សម្រាប់​ខែមករា​កន្លង​ទៅ​នេះ​ ដោយ​មាន​មនុស្ស​រហូត​ដល់​ ១,៣៧៥​នាក់​ និង​ ២,២៤០​នាក់​ទៀត​រង​របួស​នៅ​ក្នុង​សកម្មភាព​ភេរវកម្ម​ព្រមទាំង​អំពើ​ហិង្សា​ផ្សេងៗ​ ។

​លោក​ ស្ទេ​ហ្វា​ន​ ឌូ​ហ្សា​រីក​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​ប្រកាស​កាល​ថា​ «​ចំនួន​ជន​ស៊ី​វិល​ដែល​បាន​ស្លាប់​ គឺ​ ៧៩០​នាក់​ហើយ​ សម្រាប់​ជន​ស៊ី​វិល​រង​របួស​វិញ​គឺ​ ១,៤៦៩​នាក់​។​ ទីក្រុង​បាក​ដា​ដ​ជា​កន្លែង​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​ដោយ​មាន​ជន​ស៊ី​វិល​ស្លាប់​រហូត​ដល់​ទៅ​ ១,០១៤​នាក់​សម្រាប់​ពេញ​មួយ​ខែមករា​ ដើមឆ្នាំ​២០១៥​»។​

​គួរ​បញ្ជាក់​ថា​ សន្តិសុខ​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​បាន​ប្រែជា​តានតឹង​ខ្លាំង​ឡើង​វិញ​ចាប់តាំងពី​ខែ​កក្កដា​ ឆ្នាំ​២០១៤ ​មក​ ដោយសារ​តែ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លា​ម​ ISIS​ បាន​ចាប់ផ្តើម​វាយ​សម្រុក​មក​លើ​កងកម្លាំង​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ដែល​ការពារ​ដោយ​កងកម្លាំង​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ត​ជា​ហេតុ​នាំ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​នៅ​តាម​តំបន់​សំខាន់ៗ​​៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print