អតីតម្ចាស់ជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់ និងបែលហ្ស៊ិកហាលអាវត្រឹមវគ្គចែកពូល

ចែករំលែក៖

អាឡឺម៉ង់ដែលធ្លាប់គ្រងជើងឯកបាល់ទាត់ពិភពលោក៤សម័យកាល បានធ្លាក់ចេញពីការប្រកួត FIFA World Cup 2022 នៅកាតាកាលពីរាត្រីថ្ងៃទី១ ខែធ្នូ បើទោះបីជាក្រុមនេះបានយកឈ្នះលើក្រុម Costa Rica ៤ទល់១នៅកីឡដ្ឋាន Al Bayt ក៏ដោយ។

ជ័យជម្នះ ដ៏ចម្រូងចម្រាសរបស់ជប៉ុនទល់នឹងអេស្ប៉ាញធ្វើឲ្យអាល្លឺម៉ង់ធ្លាក់មកលេខ៣ក្នុងពូល E មិនមានកៅអីគ្រប់គ្រាន់ក្នុងការឡើងទៅវគ្គបន្តទៀត បើទោះបីក្រុមរបស់លោក Hansi Flick យកបាន៣ពិន្ទុដើម្បីផ្តល់ឱកាសដល់ពួកគេក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ ព្រោះតែជប៉ុនទទួលបាន៣ពិន្ទុដែរ និងអេស្ប៉ាញមាន៤ពិន្ទុ ប៉ុន្តែចំណេញគ្រាប់បាល់ច្រើនជាងអាល្លឺម៉ង់។

 វាអាចជារឿងផ្សេងបន្ទាប់ពីគ្រាប់បាល់ឈ្នះរបស់ជប៉ុនក្នុងការប្រកួតក្នុងពូល E ផ្សេងទៀតត្រូវបានច្រានចោលពីដំបូងដោយសារតែក្រុមមន្ត្រីអាជ្ញាកណ្តាលគិតថា ចូលទៅក្នុងសំណាញ់ ប៉ុន្តែការសម្រេចចិត្តត្រូវបានបដិសេធដោយការឆែកមើល VAR

 អាឡឺម៉ង់បានគ្រប់គ្រងទាំងស្រុងហើយនាំមុខតាមរយៈការតែតបាល់បញ្ចូលទីនៅនាទីទី១០របស់កីឡាករ Serge Gnabry ដើម្បីនាំមុខកូស្តារីកា។ កីឡាករ Yeltsin Tejeda បានតាមស្មើវិញ បន្ទាប់ពីអ្នកចាំទី Manuel Neuer របស់អាឡឺម៉ង់មិនអាចជួយសង្គ្រោះបាននៅនាទីទី៥៨ និងមុនពេលដែល Neuer ត្រូវបានគេចាត់ទុកថាមានការប៉ះបាល់ចុងក្រោយធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៧០ នៅពេលដែលកីឡាករ Juan Pablo Vargas ស៊ុតពីចម្ងាយ។

ការបញ្ចប់រាត្រីដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ប៉ុន្តែកីឡាករបម្រុង Kai Havertz របស់អាល្លឺម៉ង់បានស្ដារមុខមាត់ឡើងវិញដោយរកបាន២វិញនៅនាទីទី៧៣ និង៨៥។ ចំណែកកីឡាករបម្រុង Niclas Fullkrug បានបន្ថែមគ្រាប់បាល់ទី៤នៅនាទីចុងក្រោយដើម្បីបញ្ជាក់អំពីជ័យជម្នះ របស់អាល្លឺម៉ង់ ប៉ុន្តែនេះជាការលួងលោមទេ ខណៈដែលអាល្លឺម៉ង់បានបរាជ័យក្នុងការឈានដល់វគ្គជម្រុះនៃការប្រកួតជាលើកទី២ជាប់ៗគ្នា។

នេះក៏ជាការប្រកួតដែលបង្កើតប្រវត្តិសាស្ត្រផងដែរ ខណៈដែលក្រុមមន្ត្រីនារីទាំងអស់ទទួលបន្ទុកការប្រកួត World Cup ផ្នែកបុរសជាលើកដំបូង ដោយមានអាជ្ញាកណ្តាលស្ត្រី Stephanie Frappart របស់បារាំងចូលរួមដោយជំនួយការអាជ្ញាកណ្តាល Neuza មកពីប្រេស៊ីល និង Karen Diaz Medina មកពីម៉ិកស៊ិក។

 លទ្ធផលក្នុងពូល E គឺជប៉ុនបានយកឈ្នះអេស្ប៉ាញ២ទល់១ឈរលេខ១ក្នុងពូលមាន៦ពិន្ទុ និងលេខ២ ក្រុមអេស្ប៉ាញមាន៤ពិន្ទុ ខណៈអាល្លឺម៉ង់មាន៣ពិន្ទុដែរ ប៉ុន្តែគ្រាប់បាល់ចំណេញចាញ់អេស្ប៉ាញ។ ដូច្នេះជប៉ុន និងអេស្ប៉ាញជាក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

ចំណែកក្រុមបែលហ្ស៊ិកបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកនៅវគ្គចែកពូលដែរ ក្រោយពីប្រកួតស្មើជាមួយក្រូអាត០ទល់០ ខណៈដែលក្រូអាតបានឡើងទៅកាន់វគ្គ១៦ក្រុមជាមួយម៉ារ៉ុក ដោយលទ្ធផលរបស់ពួកគេជាមួយនឹងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ក្នុងប្រទេសកាតា។

ក្រុមរបស់លោក Roberto Martinez ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅ World Cup ក្នុងប្រទេសរុស្ស៊ីកាលពី៤ឆ្នាំមុននិងឈរនៅចំណាត់ថ្នាក់លេខ២នៅ FIFA Ranking បានជួបការប្រកួតដ៏ខកចិត្តមួយ ដោយក្រុមនេះមិនអាចយកឈ្នះក្រូអាតបាន។បែលហ្ស៊ិក បាន បង្ហាញ ទម្រង់ លេង មិន សូវ ល្អ មួយ ទៀត ទល់ នឹង ក្រូអាត បើ ទោះ បី ដឹង ថា ការ ទទួល ជ័យ ជម្នះ គឺ ជា ការចាំ បាច់ ដើម្បី ឈាន ទៅ វគ្គ១៦ក្រុម ចុង ក្រោយ។

កីឡាករបម្រុង Romelu Lukaku មានឱកាសជាច្រើនក្នុងតង់ទី២ ប៉ុន្តែការបរាជ័យរបស់គាត់ក្នុងការបំប៉ោងសំណាញ់ទីគឺត្រូវបានបរាជ័យសម្រាប់ប្រទេសរបស់គាត់។ Lukaku ដែលមានឱកាសបន្ទាប់ពីមានរបួស បានស៊ុតបុកបង្គោលទី និងមានការប្រឹងប្រែងយ៉ាងខ្លាំងនៅពេលដែលបាល់បានបុកគាត់ប៉ុន្តែមិនចូលទីក្រុមក្រូអាត។

 ក្រូអាតដែលជាក្រុមចុងក្រោយក្នុងឆ្នាំ២០១៨ ទទួលបានពិន្ទុដែលពួកគេត្រូវការដើម្បីឈានទៅវគ្គបន្តពីពូល F ក្នុងនាមជាក្រុមជើងឯករង ដោយម៉ារ៉ុកបានឈរនៅកំពូលតារាងក្រោយការឈ្នះ លើកាណាដា។

 លទ្ធផលខាងលើនេះក្រុមម៉ារ៉ុករបស់លោក Zlatko Dalic នឹងត្រូវប្រឈមមុខជាមួយអេស្ប៉ាញ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ចំណែកក្រុមជម្រើសជាតិជប៉ុននឹងត្រូវប៉ះក្រុមជម្រើសជាតិក្រូអាតនៅថ្ងៃទី៥ ខែធ្នូខាងមុខ វេលាម៉ោង១០យប់ ខណៈដែលម៉ារ៉ុកប៉ះអេស្ប៉ាញនៅថ្ងៃទី៦ ខែធ្នូវេលាម៉ោង១០ដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print