ជិះម៉ូតូឆ្លងស្តុបត្រូវនាីវ័យក្មេងបើករថយន្តព្រូកបុករងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមមួយគ្រឿងឆ្លងភ្លើងស្តុបត្រូវរថយន្តមួយគ្រឿងម៉ាកព្រូសបើកដោយនារីវ័យក្មេងស្រស់ស្អាតបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលផ្លោងចេញពីម៉ូតូសំណាងល្អគ្រាន់តែរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៣១៥​ កែងនិងផ្លូវលេខ៥៦៦​ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។ ​

យោងតាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FV- 0247​ ធ្វើដំណើរតាមបណ្ដោយតាមផ្លូវ៥៦៦ទិសដៅពីកើតទៅលិចក្នងល្បឿនលឿនបានឆ្លងស្តុប។ លុះឆ្លងបានពាក់កណ្ដាលទៅហើយខណៈនោះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូសពាក់ស្លាកលេ​ខ​ភ្នំពេញ 2BA- 3316​ បើកបរដោយនារីវ័យក្មេងដ៍ស្រស់ស្អាតម្នាក់ធ្វើដំណើរតាមផ្លូវលេខ315ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាក៏ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យផ្លោងមនុស្សជិត10ម៉ែត្រតែសំណាងល្អគ្រាន់តែរងរបួសស្រាល ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្តធ្វើឲ្យរថយន្តទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ។

តាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីការធ្វេសប្រហែស បើកលឿនខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ទើបបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុហើយភាគីទាំងសងខាងបាននិយាយយកត្រូវរាងៗខ្លួននិងតឹងសរសៃករដាក់គ្នា ហើយទោះបីជាមានការជួយសម្របសម្រួលពីសមត្ថកិច្ចយ៉ាងណាក៏ដោយក៏ភាគីទាំង២មិនព្រមស្តាប់ទើប សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយនៅពេលក្រោយ៕

image

image

image

image

ដោយ៖​ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print