នារីកម្មកររោងចក្រចាញ់ល្បិចប្រុសព្រានពេលមានផ្ទះពោះ៣ខែរត់បាត់

ចែករំលែក៖

រាជធានី​ភ្នំពេញ ៖ ​កម្មការិនី​រោងចក្រ​ម្នាក់​បាន​រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅអោយជួយអន្តរាគមន៍​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦​ ដោយសារតែចាញ់ល្បិចប្រុស​ស្នេហ៍​របស់​នាងលួមលោមនិងរស់នៅជាមួយគ្នាអស់រយះពេលជាយូខែ​ និងសន្យាថាចូលស្តីដណ្តឹងរៀបការជាប្តីប្រពន្ធតាមប្រពៃណីតែមិនទាន់រៀបការផងនាងមានផ្ទៃពោះ៣ខែ ​ហើយ​ស្រាប់​តែ​ប្រុស​ព្រានអប្រិយ​​បាន​រត់គេច​ខ្លួន​បាត់ស្រមោលដោយមិនអាឡោះអាល័យ ។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប្រុសព្រាន​អប្រិយ​ដែល​បោកប្រាស់​ខ្លួនប្រាណ​នាង​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ឈ្មោះ ធូ​ន រ៉ា អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សំពៅ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។
ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា ប្រហែលជា​៧​ខែ​មុន រូបនាងនិងបុរសនោះបានជួលបន្ទប់ស្នាក់​នៅ​ជិត​គ្នា ប្រុស​ព្រាន​អប្រិយ​រូប​នោះ​បាន​តែងតែលួងលោម ផ្តោះផ្តងពាក្យសំដីនិង​តាម​សុំ​ស្នេហ៍​នាង​រហូត​នាង​បាក់ចិត្ត ព្រមទាំង​បាន​សន្យា​ថា​នឹង​ចូល​ស្តីដណ្ដឹង​នាង​យក​ធ្វើ​ជា​ប្រពន្ធ​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​ទៀត​ផង ។ ដោយសារ​តែ​សំដី​ផ្អែមល្ហែម លួងលោម នាង​ក៏​បាក់ចិត្ត​ជឿ​ស្លុង​រហូត​ព្រម​ប្រគល់​ខ្លួន​​ប្រាណ ព្រមទាំង​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៀត​ផង តែ​ទីបំផុត​ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ហើយ នាង​ក៏​បាន​សួរនាំ​រឿង​ចូល​ស្តីដណ្ដឹង​រៀប​ការ ព្រមទាំង​ប្រាប់​ពី​រឿង​នាង​មាន​ផ្ទៃពោះ​៣​ខែ​ទៅ​ហើយ ស្រាប់តែ​ប្រុស​ព្រាន​អប្រិយ​រូប​នោះ​គេចខ្លួន​បាត់​តែ​ម្តងដោយមិនព្រមទទួលខុសត្រូវ ។ ទើបដាច់ចិត្តរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅអោយជួយអន្តរាគមន៍​ ៕

image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print