សម្ដេចតេជោ ហ៊ុន សែន៖ ស្ថិតក្នុងបរិការណ៍ដែលអាស៊ាន និងសកលលោក បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម ការកសាងទីក្រុងឆ្លាតគឺជាទិសដៅដ៏ត្រឹមត្រូវបំផុត

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ស្ថិតក្នុងបរិការណ៍ដែលអាស៊ាន និងសកលលោក បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាតគឺជាទិសដៅដ៏ត្រឹមត្រូវបំផុតសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ASEAN MAYORS FORUM (AMF 2022) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានតាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្តល់ឱកាសការងារ មុខរបរ និងអាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល។
ក្នុងពិធីបើកវេទិកានេះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរថាគន្លឹះសំខាន់ៗប្រកបដោយអត្ថន័យនៅក្នុងពិធីបើកវេទិការអភិបាលក្រុងអាស៊ាននេះ ពិសេសផ្តល់អនុសាសន៍ចំនួន ៥ចំណុចសំខាន់ៗ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print