ជនសង្ស័យ០៧នាក់​ ពាក់ព័ន្ធ​ករណីកាច់កម៉ូតូ និងប្លន់ប្រដាប់ដោយអាវុធ​ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ និងកម្លាំងជំនាញរាជធានីភ្នំពេញ​ ឃាត់ខ្លួនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល​ពេញមួយថ្ងៃ​ នៃថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការស្រាវជ្រាវជាច្រេីនថ្ងៃ​ តាមចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណីកាច់កម៉ូតូ និងប្លន់ប្រដាប់ដោយអាវុធ​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការខាងលើនេះបានធ្វើឡើង ដោយមានការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដោយដឹកនាំសហការជាមួយកម្លាំង​ខណ្ឌពោធិ៍សែនជ័យ​ ខណ្ឌមានជ័យ​ និង​ខណ្ឌដង្កោ។ សម្រាប់ជាលទ្ធិផលបណ្តោះអាសន្ន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ ស្រីម្នាក់​ និងបានដកហូតម៉ូតូជាច្រើនគ្រឿង និងរថយន្ត Prius មួយគ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

   

  មន្ត្រីសមត្ថកិច្ចជំនាញដែលចុះប្រតិបត្តិការណ៍ខាងលេីនេះបានបង្ហេីបប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ គឺជាក្រុមជំនាញ និងសកម្មបំផុត ក្នុងការធ្វើសកម្មភាព លួចឆក់ប្លន់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

    បច្ចុប្បន្ននេះ ក្រុមជនសង្ស័យខាងលើ​ ត្រូវបានបញ្ចូនខ្លួនបន្តទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរនាំបន្តនីតិវិធី​ ៕ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print