អភិបាលរាជធានីភ្នំពេញ និងរដ្ឋធានីអាស៊ាន បានផ្តល់មតិយោបល់ បទពិសោធន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅរសៀលថ្ងៃទី០២ធ្នូនេះ បានលើកឡើងពីប្រធានបទ“ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព” ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

  កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមាន ឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍ អាស៊ាន។

 លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ជារៀងរាល់ឆ្នាំ រាជធានី ឬរដ្ឋធានីនៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ានតែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC) ។ កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា គឺគ្រាន់ តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ានដោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំ កិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២នេះ ។

    លោកបន្តថា៖ បញ្ញានៃការរាតត្បាតជំងឺកូវីដ-១៩ បានរំលឹកដល់មេដឹកនាំទីក្រុង ឱ្យយកចិត្តទុកដាក់បន្ថែមទៀតទៅលើការត្រៀមខ្លួនរបស់ទីក្រុងឱ្យបានប្រសើរជាងមុន សម្រាប់ការលេចចេញជាយថាហេតុណាមួយ និងសម្រាប់ ផែនការស្ដារឡើងវិញប្រកបដោយចីរភាព និងមានភាពធន់។ នៅក្នុងបរិបទនេះ ការរីកចម្រើនផ្នែកបច្ចេក វិទ្យានាំមុខដោយឌីជីថលនីយកម្មនឹងត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមផង និងជាឱកាសផង សម្រាប់ទីក្រុងនីមួយៗ។

  លោកឃួង ស្រេង ក៏បានបញ្ជាក់នៅក្នុងអង្គប្រជុំនេះថែមទៀតថា៖ ការបង្កើតទីក្រុងភ្នំពេញតំបូងគឺសម្រាប់ដាក់មនុស្សតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីជាង៤០ឆ្នាំមុន ជាទីក្រុងដ៏កំសត់មួយនេះបានក្លាយជាទីក្រុងខ្មោច មិនមានអ្វីទាំងអស់ ។ តែក្រោយពីសម្តេចតេជោហ៊ុន សែន បានរំដោះប្រទេសជាតិមួយនេះអោយរួចផុតពីសង្គ្រាម សម្តេចតេជោបានអភិវឌ្ឍន៍ប្រទេសកម្ពុជា អោយមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យនិងបានធ្វើអោយរាជធានីភ្នំពេញមានប្រជាពលរដ្ឋមករស់នៅប្រមាណ៣លាននាក់។ លោកថា នេះជាការបទពិសោធន៍ដ៏ធំមួយដែលកម្ពុជាបានចែករំលែកជូនអង្គប្រជុំ នោះគឺ “សន្តិភាព“សន្តិភាព មានតំលៃណាស់ មិនអាចកាត់ថ្លៃបានទេ។មានសន្តិភាព ទើបយើងមានឱកាសក្នុងការអភិវឌ្ឍក្រុងនិងប្រទេសអោយរីកចំរើនរុងរឿង។

   ក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានី និងរដ្ឋធានី ឬតំណាងមកពីរាជធានីនីមួយៗ ដូចជា ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី  ប្រទេសមីយ៉ាន់ម៉ា ប្រទេសភីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួនជូនអង្គប្រជុំ ក្នុងការរៀបចំផែនការទីក្រុងសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ,ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ទីក្រុង ,ការដឹកជញ្ជូនទីក្រុងប្រកបដោយចីរភាព,ការគ្រប់គ្រងគ្រោះមហន្តរាយ ,ការរៀបចំទីក្រុងបៃតង, ការកាត់បន្ថយហានិភ័យ អាកាសធាតុ , បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ, បច្ចេកវិទ្យាសម្រាប់ទីក្រុងប្រកបដោយចីរភាព និងមានភាពធន់ ,ទេសចរណ៍ និងវប្បធម៌ឆ្ពោះទៅសហគមន៍ប្រកបដោយចីរភាព៕ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print