អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​៖​ ធនធានសមុទ្រគឺជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ ធនធានសមុទ្រគឺជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោករដ្ឋលេខាធិការ​ បានឱ្យដឹងទៀតថា​ ទិដ្ឋភាពបាតសមុទ្រកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ! ព្រះរាជាណាចក្រកម្ពុជាឆ្នេរសមុទ្ររហូតដល់ ៤៤០គីឡូម៉ែត្រ ដែលជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតលាតសន្ធឹងលើខេត្តចំនួន ៤ រួមមានខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។

មន្រ្តី​ជាន់ខ្ពស់​រូបនេះ​ បានបញ្ជាក់បន្ថែមថា​ នៅបាតសមុទ្រកម្ពុជា មានធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ មានមច្ឆជាតិគ្រប់ប្រភេទ ស្មៅ ផ្កាថ្មចម្រុះ។

សូមជម្រាបដែរថា​ កាលពីម្សិលមិញនេះ​ លោក​ នេត្រ​ ភក្ត្រា​ ក៏សូមអរអរសាទរចំពោះក្រុមស្រាវជ្រាវជីវៈចម្រុះបាតសមុទ្ររបស់ កម្មវិធីអភិរក្សតំបន់ឆ្នេរនិងសមុទ្រ ដែលបានបញ្ចប់កិច្ចការស្រាវជ្រាវនៅបាតសមុទ្រនៅប្រជុំកោះពូលូវ៉ៃ ប្រកបដោយជោគជ័យ ដែលមានការសហការពីក្រុមហ៊ុនខ្មែរដាយគ្រុប ខូដារដាយវឺ និង មូលនិធិកោះសង្សារ!​ យោងតាមក្រុមការងារស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រ នេះជាលើកទី២ ក្នុងឆ្នាំ២០២២ ដែលក្រុមស្រាវជ្រាវនេះ បានធ្វើការស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រនៅទីតាំងកោះពូលូវ៉ៃនេះ ហើយក៏ជាក្រុមការងារដំបូងគេដែរបានធ្វើការស្រាវជ្រាវនេះផងដែរ។

កិច្ចការស្រាវជ្រាវនេះធ្វើឡើងដើម្បីវាយតម្លៃសក្តានុពល និងសុខភាពប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះបាតសមុទ្រ។ ក្រុមការងារ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជារការប្រចាំកោះពូលូវៃដែលបានជួយសម្រួលឱ្យការងាររបស់ក្រុមការងារស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រ ប្រព្រឹត្តទៅដោយរលូន។

...

គួរបញ្ជាក់ថា​ ប្រជុំកោះពូលូវ៉ៃ នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយសក្តានុពល មានជីវៈចម្រុះសម្បូរបែប ប្រភេទផ្កាដ៏ស្រស់ស្អាត និងស្រស់បំព្រង។ ការថែររក្សាជម្រកផ្កាថ្មប៉ប្រះទឹក គឺមានសារសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចជាតិ និងប្រជានេសាទក្នុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងតំបន់។ ជាមួយគ្នាផងដែរ ការលុបបំបាត់នូវវិធីនេសាទដែលគ្មាននិរន្តរភាព និងបំផ្លាញជម្រកផ្កាថ្មប៉ប្រះទឹក ពិតជាសំខាន់បំផុត ដើម្បីធានាបានសុខភាពសមុទ្រ កំណើនផលនេសាទ និងសក្តានុពលទេសចរណ៍៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print