ភ្នំពេញ៖ បេីយោងតាមរបាយការណ៍របស់ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ របួសធ្ងន់ចំនួន ៧នាក់(ស្រី៣នាក់) និងរបួសស្រាលចំនួន ៣នាក់(ស្រី២នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន១២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក។
ដោយឡែកសម្រាប់ ថ្ងៃទី០២ ធ្នូនេះដែរ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងដែរថា៖ ចំនួនគោលដៅសរុប ១៨៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣.៦៣៦គ្រឿង ម៉ូតូចំនួន ២.៨៣៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៦១គ្រឿង មានម៉ូតូចំនួន ៤១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី០១-២ ខែធ្នូ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៦.៩១៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧១៣គ្រឿង ម៉ូតូមានចំនួន ៦៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២ថ្ងៃនៃខែធ្នូនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖ស តារា