កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅទីក្រុងប្រ្លាទីស្លាវ៉ា

ចែករំលែក៖

ភ្នំពេញ : នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅទីក្រុងប្រ្លាទីស្លាវ៉ា។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, កិច្ចប្រជុំពិគ្រោះយោបល់នេះ ដឹកនាំដោយសហប្រធាន លោកបណ្ឌិតរដ្ឋលេខាធិការ ចែម វីឌ្យ៉ា និងលោកជំទាវ រដ្ឋលេខាធិការ អ៊ីនហ្គ្រីត ប្រូកខូវ៉ា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យ និងតាមដានលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានដាក់ចេញនូវយន្តការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីលើកកម្ពស់ទំនាក់ទំនងនៅលើវិស័យសក្តានុពលដែលជាប្រយោជន៍រួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។

លោកស្រីរដ្ឋលេខាធិការ បានរៀបចំទទួលអាហារការងារថ្ងៃត្រង់ ជូនគណៈប្រតិភូកម្ពុជា ដែលក្នុងពេលនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍ និងកង្វល់រួម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print