អភិបាលខេត្តបន្ទាយមានជ័យ ចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះត្រួតពិនិត្យ និង ដោះស្រាយបញ្ហាប្រឈមនានាក្នុងស្រុកថ្មពួក ដោយធ្វើការកសាង និងជួសជុលផ្លូវ ដែលមានការលំបាក ឬខូចខាតក្នុងភូមិក្នុងឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើដំណើរ
៊៊៊៊ក្នុងជីវភាពប្រចាំថ្ងៃ ។

ក្នុងឱកាសចុះពិនិត្យមើល លោក អ៊ុំ រាត្រី អភិបាលខេត្តបានជម្រុញឲ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការសិក្សារួច ត្រូវប្រញាប់ប្រញាល់ដាក់គ្រឿងចក្រធ្វើផ្លូវដែលជាកន្លែងអទិភាពមុន ព្រោះរដូវនេះជារដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផល ធ្វើដំណើរទៅមក។

លោកបានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួកនឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សា ដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អភិវឌ្ឍន៍ភូមិឃុំ។
ជាមួយគ្នានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដ់ម្បីក្តាប់បញ្ហា ដោះស្រាយឲ្យបាន បើករណីដោះស្រាយមិនបានសូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print