លោក នេត្រ ភក្ត្រា : សក្តានុពលទេសចរណ៍បាតសមុទ្ររបស់កម្ពុជា ពេជ្រមិនទាន់ច្នៃ

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា, នៅលើដី កម្ពុជាជាមហាអំណាចវប្បធម៌ និងជីវៈចម្រុះគ្រប់ប្រភេទ។
លោកថ្លែងថា, កម្ពុជាជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ កម្ពុជាមានវត្តមានប្រភេទថនិកសត្វ ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ​ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ​ចំនួន​ទៀត​ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ ចំណែកនៅបាតសមុទ្រកម្ពុជាក៏សម្បូណ៌ដោយធនធានធម្មជាតិ ដែលជាសក្តានុពលទេសចរណ៍មួយទៀតដ៏សំខាន់របស់កម្ពុជាដែលមិនទាន់បាន ទាញផលច្រើននៅឡើយ។ ទេសចរណ៍បាតសមុទ្រ ត្រូវបានគេចាត់ទុកថាជាទេសចរណ៍កម្រិតខ្ពស់ មានន័យថាជាប្រភេទទេសចរណ៍ដែលត្រូវការចំណាយថវិកាច្រើន និងឧបករណ៍បច្ចេកទេសត្រឹមត្រូវដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។ លើសពីនេះ រាល់អាជីវកម្មទេសចរណ៍ជ្រមុជទឹកមើលផ្កាថ្មត្រូវមានការទទួលស្គាល់ពីPADI ( Professional Association of Diving Instructions) ទៅលើសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវ។ ទៅអនាគតដ៏ខ្លី កម្ពុជារំពឹងថាទេសចរណ៍បាតសមុទ្រនឹងបង្កើនការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិកាន់តែច្រើន ខណៈឆ្នេរសមុទ្រកម្ពុជាមានប្រវែង ៤៤០ គីឡូម៉ែត្រ និងពោរពេញដោយធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ៕

ដោយ : សហការី  

...

រូបភាព Kuda Divers

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print