ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ គឺ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងមុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន២នាក់។
អនុរដ្ឋលេខាធិការថ្មី២រូបនោះ រួមមាន ៖
១- លោក តែង សួន និង២-លោក រស់ សាផល ។
ព្រះមហាក្សត្រត្រាស់បង្គាប់ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
...
ដោយ : សិលា