អគ្គលេខាធិការសមាគមទីក្រុងប្រចាំតំបន់អាស៊ីប៉ាហ្វិកថ្លែងថា បើគ្មានការដឹកនាំត្រឹមត្រូវមិនអាចរៀបចំកិច្ចប្រជុំធំ២ក្នុងពេលតែមួយបានល្អប្រសើរនោះទេ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួប ប្រធានកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន(ASEAN MAYORS FORUM 2022)ដែលទើបបញ្ចប់ទៅនៅរសៀលថ្ងៃទី៣ធ្នូ  លោកស្រីបណ្ឌិត ប៊ែណាឌៀ អុីរ៉ាវ៉ាទី ជិនដ្រាដេវី ( Dr. Bemadia Irawati Tjandradewi M.Sc., M.P.P )អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ា ស៊ីហ្វីក និងវេទិកាអភិបាលក្រុងអាស៊ាន(AMF)បានថ្លែងថា៖ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឲ្យិរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំធំ២ក្នុងពេលតែមួយបានដោយជោគជ័យបំផុតលោកស្រីសូម កោតសរសើរដោយស្មោះអស់ពីចិត្ត។ព្រោះបើគ្មានការដឹកនាំត្រឹមត្រូវ និងច្បាស់ លាស់ទេកិច្ចប្រជុំទាំង២ដែលមានសារសំខាន់នេះមិនអាចដំណើរការបានទេ គឺ   កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022)និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ ដែលទើបបញ្ចប់នៅព្រឹកថ្ងៃទី៣ធ្នូនេះ។
លោកស្រីបញ្ជាក់ថា៖ទោះបីកិច្ចប្រជុំទាំង២ខាងលើមានរយះពេលខ្លីតែអភិបាលក្រុងឬតំណាងទីក្រុងនានាមកពីតំបន់អាស៊ាន បានចូលរួមពិភាក្សា និងផ្តល់បទពិសោធន៏ដ៏មានតំលៃសំរាប់ការអភិវឌ្ឍន៏ទីក្រុង។ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឧិកាសបើកកិច្ចប្រជុំនិងបានផ្តល់អនុសាសន៏ដ៏មានតំលៃដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុងការពង្រឹងកិច្ចសហការអាស៊ានតាមរយះការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់និងមានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន័តាមគន្លងប្រក្រតីភាពថ្មី។
លោកស្រីអ៊ីរ៉ាវាទី បានបន្ថែមទៀតថា៖នៅពេលខាងមុខអភិបាលក្រុងរបស់អាស៊ានអាចពិភាក្សាការងារជាមួយចិន បូកឥណ្ឌា បូកកូរ៉េ បូកជប៉ុនទាំងពហុភាគី និងទ្វេភាគីថែមទៀត។
លោក ឃួង ស្រេង ថ្លែងថា៖ ខ្ញុំមានមោទនៈភាពតាមរយះវេទិកាAMF និងកិច្ចប្រជុំ MGMAC 2022 ហើយឆ្លងតាមកិច្ចប្រជុំទាំង២ខាងលើបានផ្តល់បទពិសោធន៏ជាច្រើនដល់ការអភិវឌ្ឍន៏ទីក្រុង និងបញ្ហាប្រឈមមួយចំនួនទាំងទីក្រុងអភិវឌ្ឍន៏និងទីក្រុងមិនទាន់អភិវឌ្ឍន៏ក្នុងតំបន់អាស៊ានរបស់យើង។
លោក អភិបាលបានថ្លែងអំណ រគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់លោកស្រីអ៊ីរ៉ាវាទី ជិនដ្រាដេវី និងបានផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់ឯ.ឧអភិបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍ ទីក្រុងពីបទពិសោធន៏ល្អៗដែលលោកស្រីមានក៏ដូចអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដទៃទៀតដែរ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print