ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនចំនួន ០៦នាក់ មកពីខេត្តឧត្តរមានជ័យ,បាត់ដំបង,កំពង់ស្ពឺ, ត្បូងឃ្មុំ និងមណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែនសួង
ថ្ងៃ ទី05 ខែធ្នូ ឆ្នាំ2022 វេលាម៉ោង 9:35នាទីព្រឹក បេក្ខជនឈ្មោះ អ៊ាន ស្រីពៅ ភេទ ស្រី បន្ទប់លេខ 26 លេខតុ 634 មានអាការៈវិលមុខ និងឆ្អល់ពោះ ដោយ សារមិនបានញាំបាយព្រឹក ដូចនេះបានមកសម្រាកញាំបាយ និងញាំថ្នាំ។ បច្ចុប្បន្នបានត្រលប់ទៅបន្ទប់ប្រឡងធម្មតាវិញ។
សិស្សដែលមកប្រឡងមានសុខភាពមិនស្រួល វិលមុខ ប្រធានមណ្ឌលផ្តល់កន្លែងឲ្យគាត់សម្រាក រួចចូលបន្ទប់ប្រឡងបន្ត។ វេលាម៉ោង 9និង53នាទីព្រឹកបេក្ខជន ឈ្មោះ ម៉ាប លីម៉េង បន្ទប់លេខ៧ លេខតុ១៦០ មានអការ:មិនស្រួលខ្លាំងត្រូវបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ស្ពឺ។
ខេត្តកំពង់ស្ពឺនៅមណ្ឌលបឋមសិសក្សាចំបក់ វេលាម៉ោង ៨និង៤៥នាទីព្រឹក បេក្ខជនដែលមកប្រលងមានសភាពថប់ដង្ហេីម ប្រធានមណ្ឌលបានអនុញ្ញាត្តអោយគាត់ប្រលងនៅខាងក្រៅ។
ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕ដោយ៖ សូរិយា